| ១- ៙ | ខ្ញុំបាទនាមម្កុដបុត្រអ្នកស្រែ | ចេះអក្ខរាខ្មែររៀនពីវត្ត |
| ការកំណាព្យខ្ញុំពុំសូវស្ទាត់ | បទណាភ្លាំងភ្លាត់ជួយកែផង | |
| ២- ៙ | មុនពោលរឿងរាយកំណាព្យ | ខ្ញុំបទសូមក្រាបគុណពុទ្ធអង្គ |
| ព្រមគុណព្រះធម៌គុណព្រះសង្ឃ | គុណឪពុកម្ដាយផងឱនគោរព | |
| ៣- ៙ | ប្រណមម្រាមដៃដប់គោរពស្ដេច | ប្រសើរលើសដាច់ក្នុងពិភព |
| ព្រះរាជនិពន្ធខ្ញុំបានអានចប់ | ទើបខ្ញុំរៀបរាប់កំណាព្យខ្មី | |
| ៤- ៙ | ចាប់ផ្ដើមថ្លាថ្លែងចែងអក្ខរា | ពីមិថិលារាជបុរី |
| កើតសឹកសង្គ្រាមឈាមជោគដី | ស្ដេចជិះដំរីប្រយុទ្ធគ្នា | |
| ៥- ៙ | ស្ដេចប្អូនចំបាំងខ្លាំងជាងបង | កាប់កស្ដេចបងបង់ជន្មា |
| ឯពលប្រុសស្រីភ័យរេរា | នាំគ្នារត់ពួនយករួចខ្លួនផុត | |
| ៦- ៙ | ព្រះអគ្គមហេសីនៃស្ដេចបង | ឮថាប្ដីបង់នាងតក់ស្លុត" |
| នាងផ្ទៃពោះកំណើតរាជបុត្រ | ភ័យខ្លាចបំផុតគិតឧបាយ | |
| ៧- ៙ | វេចមាសប្រាក់ដាក់ក្នុងកញ្ជើ | ដាក់អង្កលើទទូរស្បៃ |
| តែងខ្លួនរម្យទមនាងក្លែងកាយ | ទូលកញ្ជើស្មាស្ពាយដើរលាយឡំ | |
| ៨- ៙ | មហាជនតតាក់ភ្ញាក់ផ្អើល | ខ្លះរត់ខ្លះដើរយ៉ាងខិតខំ |
| នាងនាថធ្វើដំណើររួមផ្សំ | នាងភ័យរន្ដំខំសួរផ្លូវ | |
| ៩- ៙ | យាយតាណាផ្លូវទៅចំប៉ាកៈ | ខ្ញុំមានធុរៈទៅមិនត្រូវ |
| យាយថាអ្នកម្ដាយឆ្ងាយណាស់កូវ | ហុកសិបយោជន៍ផ្លូវទៅម្ដេចដល់ | |
| ១០- ៙ | កុមារក្នុងពោះនោះមានបុណ្យ | ជាពោធិសត្វតុនសាងកុសល |
| ព្រះឥន្ទលោកបំលែងមកតាមថ្នល់ | ជាតាចាស់បររទេះឆ្លាក់ | |
| ១១- ៙ | វើយវើយវ៉ាវ៉ាវើយវ៉ាវ៉ា | មកជិះរទេះតាទៅកាន់ចំប៉ាក |
| ដើរទៅខ្លួនឯងក្រែងលំបាក | កាលចំប៉ាកឆ្ងាយពន់ពេកប្រមាណ | |
| ១២- ៙ | នាងនាថឡើងជិះរទេះទឹម | កញ្ជើដេកទន្ទឹមនៅប្របប្រាណ |
| រទេះរត់លឿនដូចហោះបាន | មិនយូរប៉ុន្មានដល់ទិសដៅ | |
| ១៣- ៙ | តាចាស់បញ្ឈប់រទេះគោ | អញ្ជើញចុះមកដល់ហើយចៅ |
| តានឹងដឹកគោទៅស៊ីស្មៅ | ឯតួខ្លួនចៅតាមអធ្យាស្រ័យ | |
| ១៤- ៙ | ព្រះអគ្គមហេសីស្រីកំសត់ | អង្គុយស្ងំអំណត់គិតស្រមៃ |
| គ្មានបងប្អូនសោះស្រណោះក្រៃ | នឹងទៅអាស្រ័យអ្នកឯណា | |
| បណ្ដាលឲ្យមានព្រាហ្មណ៍គ្រូបា | ឈ្មោះឧទិច្ចារ្យមកប្រទះ | |
| ១៦- ៙ | ព្រះអគ្គមហេសីស្រីថ្លាថ្លៃ | នាងប្រណមដៃឡើងសំពះ |
| ព្រាហ្មណ៍សាកសួរដឹងច្បាស់ជ្រះ | នាំទៅស្នាក់ផ្ទះជាប្អូនស្រី | |
| ១៧- ៙ | នេះជាបុណ្យផលកុសលសាង | ជាឧបត្ថម្ភសំណាងឲ្យសួស្ដី |
| គ្រាតោកយ៉ាកបុណ្យថ្នមជួយបមបី | បុណ្យបារមីកូនក្នុងពោះអនុគ្រោះជូន | |
| ១៨- ៙ | នាងរស់ស្រណុកនៅសុខសប្បាយ | គ្មានហេតុអន្ដរាយអ្វីដល់ខ្លួន |
| ដល់គ្រប់កំណត់ប្រសូតកូន | មាសស្ងួនក៏កំណើតកើតបុត្រា | |
| ១៩- ៙ | រូបរាងមាំមួនខ្លួនដូចមាស | សម្បុរជ្រះមុខមាត់ដូចកែវថ្លា |
| មហាព្រាហ្មណ៍តាំងនាមឈ្មោះថា | មហាជនកកុមារារិទ្ធិក្រៃ | |
| ២០- ៙ | កុមារអត្ថប្រែពូកែលើស | មិនមានទាស់ទើសសីល្ប៍សាស្ដ្រសៃយ៍ |
| ទាំងអាវុធដាវលំពែងធ្នូជ័យ | ចប់អស់ក្បួនត្រៃភេទវិសេសសល់ | |
| ២១- ៙ | អាយុប្រាំមួយដណ្ដប់រៀនចប់គ្រប់ | ខ្លាំងលើសស្ទាត់លុបចេះគ្មានឆ្ងល់ |
| កម្លាំងដូចគជសារមហារាជកល | គ្មានអ្នកស្មើដល់មួយអ្នកឡើយ | |
| ២២- ៙ | ក៏ប៉ុន្ដែមានរឿងមួយព្រួយជាប់ទ្រូង | ក្រៀមក្រំបេះដូងពុំដែលស្បើយ |
| ខំសួរម្ដាយរឿងឪពុកនាងពុំឆ្លើយ | ឲ្យដឹងឡើយពីតូចលុះដល់ធំ | |
| ២៣-៙ | អាយុប្រាំមួយដណ្ដប់រៀនចប់ស្រេច | ទើបដឹងឪជាស្ដេចនៅនគរភ្នំ |
| នៅឯត្រើយម្ខាងច្រាំងសមុទ្រធំ | ទើបកុមារសុំត្រឡប់នគរវិញ | |
| ២៤- ៙ | សុំមាសប្រាក់ដាក់ជាដើមទុន | ចុះសំពៅឈ្មួញជួញទំនិញ |
| អាចចំណេញខ្លះផ្លាស់លក់ទិញ | អាចបានវិញរាជបល្ល័ង្កផង | |
| ២៥- ៙ | ម្ដាយថាកូនអើយមាសស្ងួនម្ដាយ | ចុះសំពៅអន្ដរាយមានច្រើនយ៉ាង |
| ទឹកមហាសមុទ្រផ្លូវឆ្ងាយក្រៃកន្លង | មាសប្រាក់កែវកងម្ដាយឲ្យបាន | |
| ២៦- ៙ | ម្តាយអើយជាតិជាប្រុសឈ្មោះពូជស្តេច | មិនដែលខ្លបខ្លាចគ្រប់នូវស្ថាន |
| កូនប៉ងរកសម្បត្តិវិញឲ្យបាន | បើកូនខានអាប់ឈ្មោះយសសក្តា | |
| ២៧- ៙ | ព្រះមហាជនកប្តូរផ្តាច់សំរេចចិត្ត | ព្រមឈ្មួញមូលមិត្តចុះជលសា |
| ខំប្រុងប្រៀបរៀបស្បៀងពេញភត្រា | មាលាតាគ្រូចាស់គាត់ដាស់តឿន | |
| ២៨- ៙ | ចុះសំពៅមួយប្រាំពីររយនាក់ | យប់ត្រជាក់វាយោផាត់រសាត់លឿន |
| ប្រាំពីរថ្ងៃប្រាំពីរយោជន៍លឿន | មកយ៉ាងលឿនដល់អន្លង់ទឹកគង្គា | |
| ២៩- ៙ | ថ្ងៃមុនផ្ទៃមេឃផ្លាសូរិយាឆាយ | យប់មានផ្កាយអមយោងដួងចន្រ្ទា |
| យប់ទីប្រាំពីរមីរមេឃមហិមា | សន្ធឹកលាន់គងគាបាយុធំ | |
| ៣០- ៙ | ជនគ្រប់អ្នកភ្ញាក់ខ្លាចអំនាចខ្យល់ | រត់រចលរំជើបក្រាបងើបសុំ |
| បំបួងបន់ស្រន់ទេវតារាយអាគម | ខ្លះស្រែកយំហៅគុនឪពុកម្តាយ | |
| ៣១- ៙ | ឪជួយផងកូនយ៉ាប់ស្លាប់ប្រាកដ | ខ្លះសំពះខ្លះស្បថបន់ថ្វីតថ្វាយ |
| ឯពាយុធំសន្ធឹកទឹកបែកខ្ចាយ | ពុំរំសាយលាន់ក្តាងខ្លាំងណាស់ក្រៃ | |
| ៣២- ៙ | ព្រះមហាជនកឈរនឹងគិតពឹងខ្លួន | គិតថែថួនទេព្យតាណាខ្វល់ខ្វាយ |
| មានតែពឹងប្រាជ្ញអាត្មាអាយ | និងកំឡាំងដៃទើបហែលផុត | |
| ៣៣- ៙ | មហាវាយុបុកផ្តាច់កាច់សំពៅ | កណ្តាលអន្លង់ជ្រៅទឹកសមុទ្រ |
| សំពៅផ្អៀងរំពេចគេចមិនផុត | អង្គរាជបុត្រឡើងចុងក្តោងសំពៅ | |
| ៣៤- ៙ | តាំងស្មារតីរឹងមាំខំបរិភោគ | អាហារពេញផ្ទុកក្នុងពោះនៅ |
| គ្រាន់ជាកំឡាំងតាំងហែលទៅ | អើតហើយលោតប៉្រាវសំដៅផ្លោង | |
| ៣៥- ៙ | ដោយកំឡាំងខ្លាំងក្លាមហាបុរស | ទ្រុងលោតផ្លោះចិតសិបម៉ែត្រក្រៃកន្លង |
| ផុតទឹកឈាមដែលត្រីស៊ីឈ្មួញផង | មុចម្តងហែលម្តងគេចអន្តរាយ | |
| ៣៦- ៙ | មហាពាយុបុកខ្លាំងវាយយ៉ាងធំ | លលកទឹកប៉ុនភ្នំបាំងជិតថ្ងៃ |
| មហាជនករំលឹកដឹងគុណម្តាយ | រឿងនេះសូមបកស្រាយការឧប្បមា | |
| ៣៧- ៙ | អើយáបើប្រៀបច្រាំងនាយស្មើនិព្វាន | សំពៅជាយានប្រៀបកាយា |
| ប្រៀសមុទ្រវិយោគឲ្យសង្សារ | ឯជម្ងឺមរណាដូចសំពៅលិច | |
| ៣៨- ៙ | មនុស្សមនាទាំងឡាយច្រនលិចលង់ | សង្សារវដ្ឋវង់វិលជានិច្ច |
| គ្មានបទគំនិតគិតហែលគេច | អោបប្រាក់បង្វេចបន់អ្នកតា | |
| ៣៩- ៙ | ពោធិសត្វបវរញ៉ាំស្ករខ្លាំង | ដូចអ្នកខំសាងព្រះបារមីតា |
| មានវិវយៈរកត្រើយដោយប្រាថ្នា | មានចេតនាហែលផុតវដ្ឋសង្សារ | |
| ៤០- ៙ | អញ្ជើញអ្នកស្តាប់រឿងតទៅទៀត | ខ្ញុំនិងចែងល្អៀតពីបរិស្នា |
| ប្រាជ្ញបូរាណធ្លាប់មានចរិយា | បង្កប់បរិស្នាទុកឲ្យស្រាយ | |
| ៤១- ៙ | ហែលអើយហែលកណ្តាលរលកសមុទ្រ | កាលណានិងផុតឆ្ងាយសែនឆ្ងាយ |
| ឃើញតែមីរមេឃភ្នែកកន្តួលប្រាយ | រន្ទះខ្ចរខ្ចាយខ្យល់រំពង | |
| ៤២- ៙ | ហែលប្រាំពីរយប់ប្រាំពីរថ្ងៃ | ឃើញព្រះចន្ទ្រាឆាយពេញរង្វង់ |
| ដឹងថាខែពេញបូរណមីត្រចង់ | ព្រះជនកពោធិវង្សលើកដៃប្រណម | |
| ៤៣- ៙ | សមាទានកាន់សីលឧបោសថ | ហែលផុតមិនផុតខ្ជាប់សីលឧត្តម |
| មេឃស្រឡះទឹករាបស្អាតស្អំ | លើកដៃប្រណមព្រះរតនៈត្រៃ | |
| ៤៤- ៙ | នាងមណី មេខ្លាទេវតាស្រី | មានចិត្តប្រាណីមកចាប់ដៃ |
| ស្រង់ហើយបីតួពោធិសត្វថ្លៃ | នាំទៅទុកនៃមិថិលារដ្ឋ ។ | |
| ៤៥- ៙ | ដេកសន្លប់នៅលើផ្ទាំងសិលា | កណ្ដាលសួនព្រឹក្សានៃចមក្ស័ត្រ |
| ព្រះមហាជនកលក់លង់បាត់ | ឯចមក្ស័ត្រកំពុងក្សិណក្ស័យ ។ | |
| ៤៦- ៙ | រាជសម្បត្តិមិថិលាមហាបុរី | អង្គស្ដេចមានបុត្រីរូបស្អាតក្រៃ |
| ស្ដេចសួរគតចោលប័ល្លង្គជ័យ | កើតការព្រួយភ័យទាំងធានី ។ | |
| ៤៧- ៙ | ស្ដេចផ្ដាំទុកមុនសូនព្រះជន្មបាត់ | ឲ្យសេនាអាមាត្យចាត់ពិធី |
| ប្រសងរកអ្នកមានបុណ្យមេធាវី | លើកធ្នូគ្រវីបាញ់សីល្ប៍រួច | |
| ៤៨- ៙ | ជាអ្នកប្រាជ្ញអាចកែប្រស្នារបាន | បវិស្នាពីបុរាណមានកលក្អួត |
| ជនណាប្រាជ្ញាអាចដោះស្រាយរួច | បញ្ញាស្រួចគួរសោយសម្បត្តិអញ ។ | |
| ៤៩- ៙ | មួយទៀតនាងសីវលីរាជធីតា | ព្រមចិត្តស្នេហាពេញស្រលាញ់ |
| ទើបឲ្យគ្រប់គ្រងស្នងខ្លួនអញ | ចូរលោកខ្មួលខ្មាញ់តាមបញ្ញា | |
| ៥០- ៙ | សេនាអាមាត្យប្រកាសប្រសង | ម៉ែឪបងប្អូនអុំមីងមា |
| មកលើកសធ្នូសីល្ប៍ពេញមួយគ្រា | វាដូចតែគ្នាលើកមិនរួច | |
| ៥១- ៙ | ឯបវិស្នារឿងកំណប់ទ្រព្យ | គិតហាប់និងងាប់អកប្រអួលហួច |
| ចេះចប់ពីណាឆ្លើយមិនរួច | មុខដូចសម្ពូចស្រួចជូជូ | |
| ៥២- ៙ | ទើបមហាអាមាត្យពិគ្រោះគ្នា | បង្កើតអង្គសភាក្រុមរាជគ្រូ |
| អ្នកមានបុណ្យប្រាជ្ញរដ្ឋវិទូ | អាចយឺតយូរលាក់ខ្លួនពួនអាត្មា | |
| ៥៣- ៙ | ចូរយកសេះមួយនឹមទឹមរាជរថ | បំបួងអង្គម្កុជទេវរក្សា |
| ប្រសងរកទ្រង់រិទ្ធមហិទ្ធា | មកសោយរាជ្យ សេមារដ្ឋបូរី | |
| ៥៤- ៙ | ព្រមទាំងបានអ្នកស្រីសីវលី | ជារាជទេវីនៃស្ដេចថ្មី |
| តាមបូរាណផ្លាស់ម្ចាស់ផែនដី | ទើបសុខសាន្ដសួស្តីសិរីរដ្ឋ | |
| ៥៥- ៙ | សេះមួយនឹមទឹមដើរដំណើរទៅ | តាមដងផ្លូវកាត់ស្រែរត់បែបត់ |
| តាមចិត្តវាគ្មានអ្នកណាថាកំណត់ | ហើយទៅចតកែ្បរព្រះមហាជនក | |
| ៥៦- ៙ | អស់អាមាត្យសេនាព្រឹទ្ធាផង | អោនក្រាបអឺងកងអង្គដេកលក់ |
| ភ្ញាក់ងើបឡើង ឱអាត្មាមហាជនក | រវល់លង់លក់សូមខ្មាស់ផង | |
| ៥៧- ៙ | សេនាក្រាបទូលមូលហេតុវិសេសសោះ | មកឆ្ពោះបាទជ័យនៃព្រះអង្គ |
| សូមអភិសេកស្រេចកើតស្ដេចគ្រង | ខ្ញុំបាទផងពឹងជេស្ដាបារមី | |
| ៥៨- ៙ | រៀបរាប់រួបរ៉ាត់កាត់សាច់រឿង | មិថិលាមឿងបានស្ដេចថ្មី |
| រាស្ដរ៍គ្រប់មុខសុខា គ្រប់តាយាយ | ក្មេងប្រុសស្រីមេម៉ាយក៏សប្បាយដែរ | |
| ៥៩- ៙ | សុខដល់គោក្របីដំរីសេះ | សត្វត្រកួតតតេះមាន់ទាឆ្កែ |
| ទ្រង់សីលធម៌ទៀងទាត់មិនភ្លាត់បែ្រ | សម្បូរណ៍ហូរហែរសព្វក្នុងក្រៅ | |
| ៦០- ៙ | បង្កើតវិជ្ជាល័យក្រៃឧត្តម | ទុកអប់រំពលរដ្ឋបំបាត់ខ្លៅ |
| សមណៈព្រាហ្មណ៍ប្រៀបប្រដៅ | ដឹងខុសត្រូវបុណ្យបាបច្បាប់បដិបត្តិ | |
| ៦១- ៙ | ព្រះអង្គមានរាជបុត្របំផុតលោក | ជាពន្លកថ្លៃថ្លាវង្សាក្ស័ត្រ |
| ព្រះនាមឌីឃាវរូបស្អាងស្អាត | ស្វេតឆ័ត្រមីថិលាគ្មានចន្លោះ | |
| ៦២- ៙ | ប៉ុន្ដែបារមីសិរីពោធិសត្វ | មិនជាប់សម្បត្តិនៃក្សត្រសោះ |
| ដូចមានហេតុព្រះអង្គចង់រំដោះ | តម្រង់ឆ្ពោះពោធិញាណនិព្វានហោង | |
| ៦៣- ៙ | សត្វធម្មតាដូចមីងអ៊ំ ឬខ្ញុំបាទ | ចង់បានសម្បតិ្ដមាសកែវកង |
| រាជសម្បត្ដិមនុស្សាក៏ប៉ង | បើបានត្រងផងមិនចង់ឃ្លាត | |
| ៦៤- ៙ | បើធ្វើបុណ្យអ្វីម្យ៉ាងតាំងអធិស្សឋាន | សុំឲ្យបានរាជសម្បត្ដិគ្រប់គ្រប់ជាតិ |
| កើតនាយករដ្ឋមន្ដ្រីកុំបីឃ្លាត | ខ្លះធ្វើឃាតដណ្ដើមរាជ្យក្សត្រា | |
| ៦៥- ៙ | ប៉ុន្ដែព្រះពោធិវង្សទ្រង់វិសេស | ឃើញទោសកិលេសវដ្ដសង្សារ |
| បំណងហែលរកត្រើយលោកុត្ដរា | ផុតកិលេសតណ្ហាដ៏ធំដូចទឹក | |
| ៦៦- ៙ | រាជសម្បត្ដិប្រៀបខ្មោចសត្វស្អុយហើម | ត្មាតក្អែកដណ្ដើមគ្នាប្រចឹក |
| ដង្កូវរុករុយរួមចោមគគ្រឹក | កើតជាសឹកសង្គ្រាមដណ្ដើមជ័យ | |
| ៦៧- ៙ | កាលសម័យថ្ងៃល្អដ៏ពិសី | មហាជនកជិះដំរីលេងព្រឹក្សព្រៃ |
| ក្បួនដង្ហែប្រដាប់ខ្នាប់ទង់ជ័យ | សេនាប្រុសស្រីតាមត្រៀបត្រា | |
| ៦៨- ៙ | មុខឧទ្យានមានដើមស្វាយធំ | មួយគូព្រិសំមែកសាខា |
| ឯស្វាយមួយដើមមានផ្លែផ្កា | រសពិសាយ៉ាងពិសេសក្រៃ | |
| ៦៩- ៙ | ទៀតមួយដើមគ្មានផ្លែផ្កាប៉ុន្ដែស្លឹកស្អាត | ខៀវស្រស់ស្រងាត់បំព្រងល្ហៃ |
| ព្រះមហាជនកចោងភ្លក់មើលទុំស្វាយ | ពិសាក្រៃរសផ្អែមក្រអូបឆ្ងាញ់ | |
| ៧០- ៙ | ហើយជិះដំរីនាំស្រីស្ងួន | មហេសីនឹមនួនពេញស្រឡាញ់ |
| រីករាយសោមនស្សគ្មានទាស់សាញ | ចង្អុលបង្ហាញទឹកថ្លាផ្កាលេច | |
| ៧១- ៙ | ប៉ុន្ដែអនិច្ចាកាលយាត្រាត្រឡប់វិញ | ដើមស្វាយព្រឹកមិញវាដួលខ្ទេច |
| ពលសេនាតូចធំចោមញ៉ាំរេច | មួយរំពេចដួលបែកបាក់មែកផ្លែ | |
| ៧២- ៙ | ព្រះពោធិវង្សទ្រង់ស្លុតបំផុតព្រួយ | មកពីហេតុមួយមិនដែលប្រែ |
| កើតការជម្លោះពីព្រោះផ្លែ | ដើមដែលគ្មានផ្លែនៅបំព្រង | |
| ៧៣- ៙ | ចោរលួចប្លន់សារមានសម្បត្ដិ | គេធ្វើឃាតក្សត្រយកនគរគ្រង |
| ទ្រព្យខាងក្រៅចម្ងាញ់វាជាចំណង | អស់មនុស្សជនផងលោភចង់បាន | |
| ៧៤- ៙ | កាន់ផ្នួសលះលាជាការគាប់ | មានអារីយទ្រព្យទើបសុខសាន្ដ |
| សត្វមិនស៊ីអគ្គីមិនដុតផុតគ្រប់ស្ថាន | ចោរលួចមិនបានប្រសើរក្រៃ | |
| ៧៥- ៙ | ទ្រង់ពិគ្រោះគ្រូបាមហាព្រាហ្មណ៍ | ឧទិច្ចៈនាមដែលចិញ្ចឹមម្ដាយ |
| ជាគ្រូដើមចំណេះចេះខ្លាំងក្រៃ | ពីក្ដីស្វាយដែលពលរដ្ឋកាត់ដណ្ដើម | |
| ៧៦- ៙ | ព្រះរាជគ្រូទូលថាត្រូវប្រិតប្រៀន | ឲ្យរាស្ដ្ររៀនដាំស្វាយបានហ្លាយដើម |
| ដាំដោយត្រាប់មែកចេះតតើម | មានច្រើនដើមភោគផលនិងសល់សេស | |
| ៧៧- ៙ | បើផ្ដល់ផ្លែទំលាប់រង់ចាំចែក | ពេលអស់ស្រែកសុំពុំដែលស្លេះ |
| ផ្ដល់សែនល្អគឺផ្ដល់កលចំណេះ | ប្រជាជនចេះជាតិជាក់ថ្លៃថ្លា | |
| ៧៨- ៙ | ចុងរឿងព្រះមហាជនកពោធិសត្វ | ប្រគល់រាជសម្បត្ដិជូនបុត្រា |
| ទ្រង់ផ្នួសបួសបាត់កាត់តណ្ហា | តាំងសច្ចាសម្រេចពោធិញាណថ្លៃ | |
| ៧៩- ៙ | នេះជាចរិយាមហាបុរស | បំណងរំដោះជានិស្ស័យ |
| មិនលង់ទឹក្សាគិតអាល័យ | នគរកាយរាជសម្បត្ដិបុត្រភរិយា | |
| ៨០- ៙ | ខ្ញុំបាទក្រាបក្រាយថ្វាយបង្គំ | ម្រាមដប់ប្រណមព្រះពុទ្ធា |
| កំណាព្យនេះថ្វីពុំសូវជា | សូមមីងមាមេត្តាប្រោសប្រណី | |
| ៨១- ៙ | ត្បិតខ្ញុំបាទនៅអន់ទន់សិក្សា | ការចងក្រងអក្ខរាទើបហាត់ថ្មី |
| មិនទំនងសូមខ្មាស់អស់តាយាយ | សុខសួស្ដីគ្រប់គ្នាសូមលាចប់ ។ |
អោយកម្លាំងចិត្តខ្លួនឯង
បើយើងបានឈ្លោះនិងភ័ក្តិមិត្ត
|
ចូរមើលអ្នកជិតគ្មានអ្នកស្នេហ៍
| |
បើរៀនសៀវភៅធ្ងន់ជាងគេ
|
ចូរគន់រិះរេអ្នកអត់រៀន
|
។
|
បើយើងបានការងារលំបាក
|
មើលអ្នកតោកយ៉ាកដែលនៅកៀន
| |
ថ្វីបើតែការងាររកគ្មាន
|
នេះយើងបានមានការងារធ្វើ
|
។
|
បើយើងនឿយហត់អស់កម្លាំង
|
ចូរប្រុងចិត្តតាំងមើលអ្នកឈឺ
| |
ទោះមានការងារពុំអាចធ្វើ
|
យើងមានការធ្វើសំណាងណាស់
|
។
|
បើយើងរកប្រាក់ដុល្លាគ្មាន
|
មើលអ្នកសុំទានទាំងក្មេងចាស់
| |
ខោអាវមួយកំប្លេចាស់ចាស់
|
យើងមានខោផ្លាស់អាវម៉ូដថ្មី
|
។
|
បើយើងធ្វើការងារខុសឆ្គង
|
ចូរកុំចងរងទុក្ខចិត្តអី
| |
ថានេះជាបទពិសោធន៍ថ្មី
|
ខុសត្រូវផងក្តីរឿងធម្មតា
|
។
|
បើជីវិតនេះធ្លាក់ដុនដាប
|
មើលអ្នកដែលយ៉ាប់រងទុក្ខា
| |
ធំជាងយើងលើសគណនា
|
នៅមានជីវ៉ាលើលោកិយ
|
។
|
ដោយ ឈន់ សុទ្ធិពង្ស
| ||
បើយើងបានឈ្លោះនិងភ័ក្តិមិត្ត
|
ចូរមើលអ្នកជិតគ្មានអ្នកស្នេហ៍
| |
បើរៀនសៀវភៅធ្ងន់ជាងគេ
|
ចូរគន់រិះរេអ្នកអត់រៀន
|
។
|
បើយើងបានការងារលំបាក
|
មើលអ្នកតោកយ៉ាកដែលនៅកៀន
| |
ថ្វីបើតែការងាររកគ្មាន
|
នេះយើងបានមានការងារធ្វើ
|
។
|
បើយើងនឿយហត់អស់កម្លាំង
|
ចូរប្រុងចិត្តតាំងមើលអ្នកឈឺ
| |
ទោះមានការងារពុំអាចធ្វើ
|
យើងមានការធ្វើសំណាងណាស់
|
។
|
បើយើងរកប្រាក់ដុល្លាគ្មាន
|
មើលអ្នកសុំទានទាំងក្មេងចាស់
| |
ខោអាវមួយកំប្លេចាស់ចាស់
|
យើងមានខោផ្លាស់អាវម៉ូដថ្មី
|
។
|
បើយើងធ្វើការងារខុសឆ្គង
|
ចូរកុំចងរងទុក្ខចិត្តអី
| |
ថានេះជាបទពិសោធន៍ថ្មី
|
ខុសត្រូវផងក្តីរឿងធម្មតា
|
។
|
បើជីវិតនេះធ្លាក់ដុនដាប
|
មើលអ្នកដែលយ៉ាប់រងទុក្ខា
| |
ធំជាងយើងលើសគណនា
|
នៅមានជីវ៉ាលើលោកិយ
|
។
|
ដោយ ឈន់ សុទ្ធិពង្ស
| ||
បងឃ្លាតតែកាយ But think of you!
Monday បងចង់ Visit ពៅ
|
Tuesday បងត្រូវ go hiking
| |
Wednesday រៀមគិត buy a ring
|
Thursday បង bring it to you
|
។
|
Friday រៀមគិត say good bye
|
Saturday ឃ្លាតឆ្ងាយពីឆោមឆ្លៅ
| |
Sunday airplane ហោះចេញទៅ
|
Please ពៅ don’t say I ទៅរៀន
|
។
|
I will sent you some Money
|
ទុកគ្រាន់ជីវី pay something
| |
Powder bracelet និង ទំនិញ
|
ដែលរូបស្ងួន think ថាសំខាន់
|
។
|
Twelve months មិនយូរទេ darling
|
Please ពៅកុំ think I jilt you
| |
When I return I គិតគូ
|
Marry និង you ជាប្រាកដ
|
។
|
ដកស្រង់ពី ៖ សប្បាយ សប្បាយ
| ||
បងឃ្លាតតែកាយ But think of you!
| ||
Monday បងចង់ Visit ពៅ
|
Tuesday បងត្រូវ go hiking
| |
Wednesday រៀមគិត buy a ring
|
Thursday បង bring it to you
|
។
|
Friday រៀមគិត say good bye
|
Saturday ឃ្លាតឆ្ងាយពីឆោមឆ្លៅ
| |
Sunday airplane ហោះចេញទៅ
|
Please ពៅ don’t say I ទៅរៀន
|
។
|
I will sent you some Money
|
ទុកគ្រាន់ជីវី pay something
| |
Powder bracelet និង ទំនិញ
|
ដែលរូបស្ងួន think ថាសំខាន់
|
។
|
Twelve months មិនយូរទេ darling
|
Please ពៅកុំ think I jilt you
| |
When I return I គិតគូ
|
Marry និង you ជាប្រាកដ
|
។
|
ដកស្រង់ពី ៖ សប្បាយ សប្បាយ
| ||















































































































































































No comments:
Post a Comment