អ្នកប្រាជ្ញ ជនល្បី

Cen
កវី​ គយ សារុន
បុប្ផា​ខ្មៅ ដែល​បាន​ជាប់​លេខ​នៅក្នុង​ការប្រឡង​អក្សរសាស្ត្រ​នៃ​ក្រសួងអប់រំជាតិ ជា​សៀវភៅ កំណាព្យ​ឧបទ្ទេស​ចំនួន​២៥​អត្ថបទ បែប​រិះគន់​សង្គម​ដែល​ប្រកបដោយ​វិសមភាព និង ខ្វះ​ចរិយា​ធម៌​។​បទ​កំណាព្យ​សាមញ្ញៗ ទាំង​២៥​នោះ​គឺជា​បទ​ពាក្យ​៧ ពាក្យ​៩ និង បទ​កាកគតិ ហើយក៏​គឺជា​ស្នា ដៃ​ដែល​ត្រូវបាន​គេ​ស្គាល់​ជាង​ស្នាដៃ​ណាៗ​ទាំងអស់​របស់​កវី គយ សារុន ។

Cen
កវី នូ ​កន
សៀវភៅ​អក្សរសិល្ប៍ ​ខ្មែរ​សតវត្ស​ទី​២០ របស់លោក ឃី​ង ហុក​ឌី បាន​កត់សំគាល់ថា លោក នូ កន ជា​អ្នក​ប្រើពាក្យ​ថា “ ប្រលោមលោក ” មុនគេ សម្រាប់​បកប្រែ​ភាសា​បារាំង​ថា roman សំដៅ​ដល់​ប្រភេទ​រឿង​ជា​ពាក្យរាយ​ធម្មតា មិនមែនជា​រឿង​ល្បែង​ដែល​ខ្មែរ​យើង​ពី​បុរាណ តែងតែ​សរសេរ​ជា​ពាក្យកាព្យ ។​

Cen
កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ ឌុ​ច​
​ភ្នំពេញ​: កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច កើត​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៤២ នៅ​ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ឪពុក​របស់គាត់​ស្លាប់​នៅក្នុង​ឆ្នាំ ១៩៩០ និង​ម្តាយ​របស់គាត់​នៅរស់​រហូតដល់​សព្វថ្ងៃ ។ អ្នក​ទាំងពី​មានកំណើត​ឈាមជ័រ​កាត់​ចិន ។
Cnn_cover
ជនជាតិ​ខ្មែរ​ម្នាក់ ត្រូវបាន​ទូរទស្សន៍ CNN ជ្រើសរើស​ជា​មនុស្ស​ពូកែ​
​ភ្នំពេញ​: ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ លោក អាគី​រ៉ា ត្រូវបាន​ទូ​រទស្ស​ដ៏​ល្បី​ឈ្មោះ​របស់​សហរដ្ឋអាមេរិក CNN ជ្រើសរើស​ជា​មនុស្ស​ពូកែ​ក្នុងចំណោម អ្នក​កំពូល​១០​នាក់ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​

Cen
ជូឡាឡុងកន
​ភ្នំពេញ​: រៀងរាល់​រាត្រី ហ្វូង​ប្រជាជន​ថៃ​កកកុញ​មក​គ្រប់​ស្រទាប់វណ្ណៈ​និង​គ្រប់​វ័យ បានមក​ប្រមូល​ផ្ដុំគ្នា​ជា​ពួកៗ​នៅ​កណ្ដាល​ទីធ្លា​នៃ​ព្រះរាជវាំង ក្នុង​ទីក្រុង​បាងកក ។ នៅក្នុង​បរិយាកាស​ដ៏​បរិសុទ្ធ​នៃ​ជំនុំ​ចំណោម​មនុស្ស​ដ៏​សន្ធឹក​នេះ ពួកគេ​ទាំងឡាយ​បាន​លើកយក​គ្រែ​ព្រះធម៌ ដោយមាន​អុជ​ទៀន​ផង រួច​លើក​អភិវន្ទ​កិច្ច ឧទ្ទិស​ទៅដល់​ព្រះមហាក្សត្រ ដ៏​ជាទីគោរព​ស្រឡាញ់​របស់គេ​ដែលមាន​ព្រះរោគា​ព្យាធិ តាំងពី​យូរណាស់​មកហើយ​នោះ គឺ​ព្រះអង្គ ជូឡាឡុងកន​(CHULALONGKORN) ឬ​ព្រះ​រាមា​ទី ៥ នៃ​សន្តតិវង្ស​ចក្រី ។

121
ជែក​គី កេ​ណ្ណឺ​ឌី (Jackie Kennedy)
​ភ្នំពេញ​: ជែក​គី កេ​ណ្ណឺ​ឌី អូ​ណា​ស៊ី​ស ភរិយា​របស់​អតីត​ប្រធានាធិបតី​ទី​៣៥ នៃ សហរដ្ឋអាមេរិក ច​ន អេ​ហ្វ​.  កេ​ណ្ណឺ​ឌី នា ឆ្នាំ​១៩៦១-១៩៦៣ ។ ក្រោយមក​អ្នកស្រី​បាន​រៀបការ​ជាមួយ​មហាសេដ្ឋី​កប៉ាល់ ជាតិ​ហ្ក្រិ​ក​ឈ្មោះ អូ​ណា​ស៊ី​ស ។ ជា​ស្ត្រី​មេម៉ាយ​ពីរដង​ដ៏​ល្បីល្បាញ​បំផុត និង​ត្រូវបាន​គេ​ចងចាំ​បំផុត ដោយសារ​ការលះបង់រ​បស់​លោកស្រី​ចំពោះ​វិស័យ​សិល្បៈ និង ដើម្បី​បុព្វហេតុ​គ្រួសារ កេ​ណ្ណឺ​ឌី ។ សំរាប់​ខែ្មរ​យើង​ស្គាល់​អ្នកស្រី​តាម សំនៀង​ហៅ​ជា​ភាសា​បារាំង​ថា ហ្សា​ក់​គី​លីន ។​

Cen
ញ៉ុ​ក ថែម
​ភ្នំពេញ​: បណ្ឌិត ញ៉ុ​ក ថែម ជា​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង ផ្នែក​ពុទ្ធសាសនា , ជា​សាស្ត្រាចារ្យ​ភាសាបាលី , អ្នកនិពន្ធ​ជា​ភាសា​ខ្មែរ បាលី ថៃ និង ជា​និពន្ធ​នាយក​ទស្សនាវដ្ដី  កម្ពុជសុរិយា  , តំណាង​របស់​នាយិកា​ពុទ្ធសាសនបណ្ឌិត្យ , ធ្វើការ​ដើម្បី​ទាមទារ​យក​ទឹកដី​ពី​សៀម , សមាជិក​ក្រុម​ការទូត​ឥណ្ឌូចិន , សមា​ជិ​ក្រុម​បកប្រែ​ព្រះ​ត្រៃបិដក​, ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ និង បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​ទាំង​ផ្លូវលោក និង ផ្នែក​ផ្លូវធម៌ សម្រាប់​ប្រជាជាតិ​ខ្មែរ ។​

1221
តេង ស៊ា​វ​ពីង
ភ្នំពេញ​: ប្រទេសមួយ​ប្រ​ព័​ន្ឋ​ពីរ​, ភាពមានបាន​គឺជា​ឧត្តមភាព​, ឆ្មា​ស​ក៏ដោយ​ឆ្មា​ខ្មៅ​ក៏ដោយ អោយតែ​ចាប់​កណ្តុរ​បាន​នោះ គឺជា​ឆ្មា​ល្អ​ហើយ  ។ គោលការណ៍​របស់​យើង​គឺ ត្រូវ​កែប្រែ​អ្វី​ដែលមាន​កំហុស​, ទុកឱ្យ​អតីតកាល​កន្លងផុតទៅ​ចុះ​....

1212121
ទិ​ត្យ វិជ្ជ​រ៉ា​ដានី
ភ្នំពេញ​: ជា​តារា​ឯកភាព​យន្ត​ដ៏​មានឈ្មោះ​ល្បី​នា​អំ​ឡុងចុង​ទសវត្សរ៍​ទី​៦០ និង ដើម​សតវត្សរ៍​ទី​៧០ នាង​វិ​ជ្ជ​រ៉ា​ដា​នី ធ្វើ​ឱ្យគេ​ដិត​ដក់​ក្នុង​អារម្មណ៍​ខ្លាំង គឺ​លើ​រង្វង់​ភក្ត្រ​ដ៏​ស្រស់​ផូរផង់ រង្វះមាត់​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍ ថ្ពាល់ខួច​ទាំង​សង​គួរឱ្យ​ស្រឡាញ់ ។ អំពី​កាយវិការ​សម្តែង​វិញ​គឺ​រស់​រវើក សមរម្យ ហាក់​គ្មាន​ទើស​ទាស់​កន្លែង​ណាមួយ​ឡើយ ។

12121
នូ ហា​ច
​ភ្នំពេញ​: “ រទេះភ្លើង​បោល​លឿន​ដូច​ព្យុះ​កាត់​ព្រៃ​ខ្លុង​និង ព្រេច រត់​ឆ្លង​អូរ​ហើយ​ជ្រែ​កពុះ​ជើងភ្នំ​ដោយ​បញ្ចេញ​សន្ធឹក​ខ្ទ័រ​រំពង ធ្វើឱ្យរញ្ជួយ​ផែន​ពសុធា ។​
 បន្តិចក្រោយមក យាន​នោះ​ក៏​បើក​ផុត​ជួរ​ភ្នំ និង ព្រៃ​ស្ងាត់​អស់ ហើយ​បើ​ប្រសិនជា​គេ​អើត​តាម​បង្អួច​នៃ​ទូរ​ណាមួយ​ទៅ គេ​នឹង​បានឃើញ​វាលស្រែ​ដ៏​មាន​ភ្លឺ​ខ្មៅ​ប្រផេះ​ខ្វែង​ជា​ក្រឡាចត្រង្គ ប្រកបដោយ​កិរិយា​ចេះ​រត់​ថយក្រោយ​វិញ ។

121212
ប៉ាក់ ជុង​ហ៊ី
ភ្នំពេញ​: ជើង​ខ្លាំង​ដែល​បាន​ផ្លាស់ប្តូរ​កូរ៉េខាងត្បូង​ឲ្យ​ក្លាយទៅជា​មហាអំណាច​ សេដ្ឋកិច្ច​មួយ​  នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​១៩៧៤ ប្រធានាធិបតី​ប៉ាក់ ជុង​ហ៊ី បាន​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​លាង​សាយភោជន៍​នាពេល​ល្ងាច​នៅឯ​កន្លែង វាយកូនគោល​មួយកន្លែង​នា​ភាគ​ខាងជើង​ទីក្រុង​សេ​អ៊ូ​ល​។

12121
ប៊្រូស​លី (Bruce Lee) ហៅ​លី ស៊ា​វ​ឡុងៈ
ភ្នំពេញ​: ដោយ​មិន​ប្រើប្រាស់​អ្វី​ក្រៅពី​ដៃ ជើង​និង​ភាពរហ័សរហួន គេ​បានប្រែក្លាយ​រាងកាយ ដ៏​តូច​ល្អិត​ទៅជា​អ្នក​ប្រយុទ្ធ​ដ៏​មាំមួន​ម្នាក់​សតវត្សរ៍​មុននេះ មិនមែនជា​សតវត្សរ៍​ដ៏​ល្អ​សម្រាប់​ប្រជាជន​ចិន​ទេ ។ បន្ទាប់ពី​ត្រូវ​គ្របដណ្ដប់​អស់​រយៈពេល ២០០០ ឆ្នាំ នៅក្នុង​ទស្សនៈវិជ្ជា​មួយ​និង វិទ្យាសាស្ដ្រ​មួយ​ពី​អតីតកាល​រួចមក ចិន​បាន​ចំណាយពេល​អស់ ១០០ ឆ្នាំ​នៅក្នុង​ការឈ្លានពាន​គ្នា​និង​ការ​ពុះ​បំបែក​ជា​ផ្នែកៗ ហើយ​ដែល​ប្រវត្តិ​ទាំងនេះ​ត្រូវបាន​គេ​បង្រៀន​នៅ​លោកខាងលិច ។ ប្រឈមមុខ​នឹង​បញ្ហា​នេះដែរ លទ្ធិ​កុ​ម្មុយ​និ​ស្ដ​ក៏បាន​ខ្ទប់​ជិត​អស់​មិន​ឲ្យ​អ្វីៗ ធ្លាយ​ចេញមកក្រៅ​ឡើយ ។​

12121212
ព្រះ​ចៅ ភូមិ​ពល អាឌុលយ៉ាដេត
​ភ្នំពេញ​: ព្រះ​ចៅ ភូមិ​ពល អាឌុលយ៉ាដេត ( Bhumibol Adulyadej ) គឺជា​មហាក្សត្រ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ប្រទេស​ថៃ បាន​ឡើង​សោយរាជ្យ​នា​ថ្ងៃទី ៩ មិថុនា ១៩៤៦ ក្រោយពី​ការ​សោយ​ទីវ​ង្គ​ត​ដែល​មិនអាច ពន្យល់បាន​រហូតមក​ដល់​សព្វថ្ងៃនេះ នៃ​ព្រះរាម​របស់​ព្រះអង្គ​ព្រះនាម អាណាន់​ដា ម៉ា​ហ៊ី​ដុល (Ananda Mahidol) ដែល​ត្រូវគេ​ធ្វើឃាត​ដោយ​បាញ់​នឹង​គ្រាប់កាំភ្លើង​នៅក្នុង​ព្រះរាជដំណាក់ ។

Untitled
ព្រះ​ចៅ​អធិរាជ​ហ៊ី​រ៉ូ​ហ៊ី​តូ
ភ្នំពេញ​: ហ៊ី​រ៉ូ​ហ៊ី​តូ ជា​ព្រះ​ចៅ​អធិរាជ​ទី​១២៤​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​ជា​ព្រះមហាក្សត្រ​ឈរ​ជួរ​ទី​១​មួយ​ដែល​គ្រង​រាជបល្ល័ង្ក​បានយូរ ជាងគេ​បំផុត​។ ព្រះអង្គ​គ្រង​រាជបល្ល័ង្ក​ចាប់ពី​ឆ្នាំ​១៩២១​ដែល​ពេលនោះ​ព្រះអង្គ បានក្លាយ​ជា​រា​ជានុ​សិទ្ធិ​ដោយសារ​បិតា​មាន​ជំងឺ​ហើយ​ព្រះអង្គ​បាន​ចូល​ទីវ ង្គ​ត​នៅ​ឆ្នាំ​១៩៨​។ ព្រះអង្គ​បាន​ឡើង​គ្រង​រាជបល្ល័ង្ក​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩២៦ ដោយបាន​យក​ព្រះនាម​ជា​ផ្លូវការ​ថា​សូ​វា (Showa) ដែល​បកប្រែ​មក​មានន័យថា “​សន្តិភាព​ដែល​ភ្លឺ​ចិញ្ចែង​។
112
ព្រះបាទ​អង្គឌួង​ដ៏​ឆ្នើម​នៃ​ជាតិ​ខ្មែរ​, ម្ចាស់​វណ្ណ​កម្ម​ “​កាកី​” (១៧៩៦-១៨៦០)
ភ្នំពេញ​: ព្រះបាទ អង្គឌួង / អង្គ​ដួង ជា​ក្សត្រ​រក្សាសីល​យ៉ាង​ខ្ជាប់ខ្ជួន ទ្រង់​ប្រកបដោយ​ធម៌ និង ប្រតិពល​ក្នុង​រាជកិច្ច , រាជកវី​និពន្ធ និង​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម​នា​សម័យ​ឧដុង្គ​មានជ័យ ។​ក្នុងចំណោម​វណ្ណ​កម្ម​អក្សរសិល្ប៍​របស់​ព្រះអង្គ​, កូន​ខ្មែរ​ជំនាន់​ក្រោយ​មិនអាច​ភ្លេច​បានទេ​នូវ​ព្រះរាជ​និពន្ធ “​ច្បាប់ ស្រី​” និង​រឿង “​កាកី​” ដែលជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ ។

121
ព្រះ​ភិក្ខុ ធម្មបាល ខៀវ ជុំ
ភ្នំពេញ​: “​ចំពោះ​ជាតិ​៖ ក្រៅ​អំពី​ឯករាជ្យ​ទៅ ត្រូវ​ព្យាយាម​ធ្វើការ​គ្រប់យ៉ាង ដើម្បីអោយ​បាន​ទៅជា​អារ្យជាតិ ទាំង​នយោបាយ​, ទាំង​សេដ្ឋកិច្ច​, ទាំង​សង្គមកិច្ច និង វប្បធម៌ ។ ចំពោះ​ពុទ្ធសាសនា​៖ ក្រៅ​អំពី​ការសិក្សា​, ការប្រតិបត្តិ និង ការផ្សាយ ត្រូវធ្វើ​អោយបាន​ស្អាត អោយ​បរិសុទ្ធ ។ ធម្មបាល​ខ្ញុំ​ចូលចិត្ត​ថា ព្រះរាជ​បល្ល័ង្ក គឺជា​ព្រះ​មួយ​ព្រះអង្គ​របស់​ជាតិ​, ជា​ព្រះ​ដែល​ជាតិ​ត្រូវធ្វើ​សក្ការៈបូជា​ទាំងអស់គ្នា មិនមែនជា​ព្រះ​សម្រាប់​ជន​ម្នាក់ៗ ឬ មួយ​ពួកៗ​ស្វែងរក​ប្រយោជន៍​ទេ​” ។​

121212
ព្រះ​រាជសម្ភារ​-​ធម្មរាជ​កវី​បណ្ឌិត វិនាស​ព្រោះ​ស្នេហ៍
ភ្នំពេញ​: ព្រះរាជ​សម្ភារ ជា​រាជកវី​បណ្ឌិត​ពុទ្ធសាសនិក ឬ​និយាយ​ឲ្យ​ងាយ​ស្តាប់ គឺជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ដែលមាន​ខ្សែស្រឡាយ​ជា​ស្តេច ។ ព្រះអង្គ​ទ្រង់​ចេះ​ស្ទាត់​នូវ​ព្រះ​ត្រៃបិដក ជំនាញ​ទាំង​គតិ​លោក និង គតិ​ធម៌ ហើយ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ប្រកបដោយ​គតិបណ្ឌិត​សម្រាប់​ជាតិខ្មែរ ។ ជា​អកុសល ព្រះ​ធម្មរាជ​បណ្ឌិត មាន​ដោយ​កម្រ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​អង្គ​នេះ ត្រូវ​ទទួល​នូវ​ការវិនាស​អន្តរាយ​យ៉ាង​ទារុណ​ក្រោម​អំណាច​នៃ​សេចក្តីស្នេហា ។

1212
ព្រេ​ម ទីន​ស៊ូ​ឡា​ណុន ជា​នរណា
​ភ្នំពេញ​: “ នៅ​ក្នុងការ​ប្រណាំងសេះ ពួកគេ​ចេញមក​ពី​ប្រភព​តែមួយ ហើយ​ម្ចាស់​ប្រភព​ជា​ម្ចាស់​សេះ ។ អ្នក​ជិះសេះ​ចេញមក​ជិះសេះ​ពេល​ប្រណាំង ប៉ុន្តែ​ពួកគេ​មិនមែនជា​ម្ចាស់​សេះ​ទេ ។ វា​ជា​រឿង​ងាយ​យល់​ណាស់ ” ។​

121211
ភិរម្យ​ភាសា​អ៊ូ ហៅ ក្រម ង៉ុ​យ
ភ្នំពេញ​:     ភិរម្យ​ភាសា​អ៊ូ ហៅ ក្រម ង៉ុ​យ មិនទាន់មាន​អ្នក​ជំនួស​ក្រម ង៉ុ​យ ឬ ព្រះ​ភិរម្យ​ភាសា អ៊ូ ហៅ ង៉ុ​យ ឬ តា​ង៉ុ​យ ជា​ខេមរៈ​កវី​ប្រិ​យ​ជា​ពុទ្ធសាសនិក ត្រូវបាន​ប្រជាជាតិ​ខ្មែរ​ស្គាល់​និង​ចងចាំ​អស់​រយៈកាល​ជិត​មួយ​សតវត្សរ៍ មកហើយ ក៏​នៅតែ​រក្សាបាន​ប្រជាប្រិយ​និង​ឥទ្ធិពល​នៅក្នុង​ស្មារតី​ខ្មែរ​តាមរយៈ កម្រង​ពាក្យ​ប្រៀនប្រដៅ​របស់គាត់​ដែលមាន​ដើមកំណើត​ជា​កំណាព្យ​ចំរៀង​សាដៀវហើយរហូតមកដល់ពេលនេះមិនទាន់មាន​កវី​ណា​ម្នាក់​អាច​ជំនួស​លោក​បាន​នៅឡើយ ។​

No comments:

Post a Comment