កំណាព្យ

    ១- ៙​        ​ខ្ញុំបាទ​នាម​ម្កុដ​បុត្រ​អ្នកស្រែ​        ចេះ​អក្ខរា​ខ្មែរ​រៀន​ពី​វត្ត​
         ការ​កំណាព្យ​ខ្ញុំ​ពុំ​សូវ​ស្ទាត់​        បទ​ណា​ភ្លាំងភ្លាត់​ជួយ​កែ​ផង​
        ២- ៙​        មុន​ពោល​រឿង​រាយ​កំណាព្យ​        ខ្ញុំ​បទ​សូម​ក្រាប​គុណ​ពុទ្ធ​អង្គ​
         ព្រម​គុណព្រះធម៌​គុណ​ព្រះសង្ឃ​        គុណ​ឪពុកម្ដាយ​ផង​ឱ​ន​គោរព​
        ៣- ៙        ​ប្រណម​ម្រាមដៃ​ដប់​គោរព​ស្ដេច​        ប្រសើរ​លើស​ដាច់​ក្នុង​ពិភព​
         ព្រះរាជ​និពន្ធ​ខ្ញុំ​បាន​អាន​ចប់​        ទើប​ខ្ញុំ​រៀបរាប់​កំណាព្យ​ខ្មី​
        ៤- ៙        ចាប់ផ្ដើម​ថ្លាថ្លែង​ចែង​អក្ខរា​        ពី​មិថិលា​រាជ​បុរី​
         កើត​សឹកសង្គ្រាម​ឈាម​ជោគ​ដី​        ស្ដេច​ជិះ​ដំរី​ប្រយុទ្ធ​គ្នា​
        ៥- ៙​        ​ស្ដេច​ប្អូន​ចំបាំង​ខ្លាំង​ជាង​បង​        កាប់​ក​ស្ដេច​បង​បង់​ជន្មា​
         ឯ​ពល​ប្រុស​ស្រី​ភ័យ​រេ​រា​        នាំគ្នា​រត់​ពួន​យក​រួច​ខ្លួន​ផុត​
        ៦- ៙        ព្រះ​អគ្គមហេសី​នៃ​ស្ដេច​បង​        ឮ​ថា​ប្ដី​បង់​នាង​តក់ស្លុត​"
         នាង​ផ្ទៃពោះ​កំណើត​រាជបុត្រ​        ភ័យខ្លាច​បំផុត​គិត​ឧបាយ​
        ៧- ៙        ​វេច​មាស​ប្រាក់​ដាក់​ក្នុង​កញ្ជើ​        ដាក់​អង្ក​លើ​ទទូរ​ស្បៃ​
         តែងខ្លួន​រម្យទម​នាង​ក្លែង​កាយ​        ទូលកញ្ជើ​ស្មា​ស្ពាយ​ដើរ​លាយឡំ​
        ៨- ៙         មហាជន​ត​តាក់​ភ្ញាក់ផ្អើល​        ខ្លះ​រត់​ខ្លះ​ដើរ​យ៉ាង​ខិតខំ​
         នាង​នាថ​ធ្វើដំណើរ​រួមផ្សំ​        នាង​ភ័យ​រន្ដំ​ខំ​សួរ​ផ្លូវ​
        ៩- ៙​        ​យាយ​តា​ណា​ផ្លូវ​ទៅ​ចំ​ប៉ាកៈ​        ខ្ញុំ​មាន​ធុរៈ​ទៅ​មិន​ត្រូវ​
         យាយ​ថា​អ្នក​ម្ដាយ​ឆ្ងាយ​ណាស់​កូវ​        ហុកសិប​យោជន៍​ផ្លូវ​ទៅ​ម្ដេច​ដល់​
        ១០- ៙​        ​កុមារ​ក្នុង​ពោះ​នោះ​មាន​បុណ្យ​        ជា​ពោធិសត្វ​តុ​ន​សាង​កុសល​
         ព្រះឥន្ទ​លោកបំ​លែងម​កតាមថ្នល់​        ជាតា​ចាស់​បររទេះ​ឆ្លាក់​
        ១១- ៙​        ​វើយ​វើយ​វ៉ា​វ៉ា​វើយ​វ៉ា​វ៉ា​        មក​ជិះរទេះ​តា​ទៅកាន់​ចំ​ប៉ាក​
         ដើរ​ទៅ​ខ្លួនឯង​ក្រែង​លំបាក​        កាល​ចំ​ប៉ាក​ឆ្ងាយ​ពន់ពេក​ប្រមាណ​
        ១២- ៙        នាង​នា​ថឡើង​ជិះរទេះ​ទឹម​        កញ្ជើ​ដេក​ទន្ទឹម​នៅ​ប្រប​ប្រាណ​
         រទេះ​រត់​លឿន​ដូច​ហោះ​បាន​        មិនយូរប៉ុន្មាន​ដល់​ទិសដៅ​
        ១៣- ៙        តា​ចាស់​បញ្ឈប់​រទេះគោ​        អញ្ជើញ​ចុះ​មក​ដល់​ហើយ​ចៅ​
         តា​នឹង​ដឹកគោ​ទៅ​ស៊ី​ស្មៅ​        ឯ​តួខ្លួន​ចៅ​តាម​អធ្យាស្រ័យ​
        ១៤- ៙​        ព្រះ​អគ្គមហេសី​ស្រី​កំសត់​        អង្គុយ​ស្ងំ​អំណត់​គិត​ស្រមៃ​
         គ្មាន​បងប្អូន​សោះ​ស្រណោះ​ក្រៃ​        នឹង​ទៅ​អាស្រ័យ​អ្នក​ឯណា​
         បណ្ដាលឲ្យ​មាន​ព្រាហ្មណ៍​គ្រូបា​        ឈ្មោះឧ​ទិ​ច្ចា​រ្យ​មក​ប្រទះ​
        ១៦- ៙​        ​ព្រះ​អគ្គមហេសី​ស្រី​ថ្លាថ្លៃ​        នាង​ប្រណម​ដៃ​ឡើង​សំពះ​
         ព្រាហ្មណ៍​សាកសួរ​ដឹង​ច្បាស់​ជ្រះ​        នាំ​ទៅ​ស្នាក់​ផ្ទះ​ជា​ប្អូនស្រី​
        ១៧- ៙​        ​នេះ​ជា​បុណ្យ​ផល​កុសល​សាង​        ជា​ឧបត្ថម្ភ​សំណាង​ឲ្យ​សួស្ដី​
         គ្រា​តោក​យ៉ាក​បុណ្យ​ថ្នម​ជួយ​បម​បី​        បុណ្យ​បារមី​កូន​ក្នុង​ពោះ​អនុគ្រោះ​ជូន​
        ១៨- ៙        ​នាង​រស់​ស្រណុក​នៅ​សុខ​សប្បាយ​        គ្មាន​ហេតុ​អន្ដរាយ​អ្វី​ដល់​ខ្លួន​
         ដល់​គ្រប់​កំណត់​ប្រសូត​កូន​        មាសស្ងួន​ក៏​កំណើត​កើត​បុត្រា​
        ១៩- ៙        ​រូបរាង​មាំមួន​ខ្លួន​ដូច​មាស​        សម្បុរ​ជ្រះ​មុខមាត់​ដូច​កែវ​ថ្លា​
         មហា​ព្រាហ្មណ៍​តាំង​នាម​ឈ្មោះថា​        មហាជន​ក​កុមារា​រិទ្ធិ​ក្រៃ​
        ២០- ៙        កុមារ​អត្ថ​ប្រែ​ពូកែ​លើស​        មិន​មាន​ទា​ស់ទើ​សសីល្ប៍សាស្ដ្រ​សៃយ៍​
         ទាំង​អាវុធ​ដាវ​លំពែង​ធ្នូ​ជ័យ​        ចប់​អស់ក្បួន​ត្រៃភេទ​វិសេស​សល់​
        ២១- ៙​        អាយុ​ប្រាំមួយដណ្ដប់​រៀន​ចប់​គ្រប់​        ខ្លាំង​លើស​ស្ទាត់​លុប​ចេះ​គ្មាន​ឆ្ងល់​
         កម្លាំង​ដូច​គជសារ​មហារាជ​ក​ល​        គ្មាន​អ្នក​ស្មើ​ដល់​មួយ​អ្នក​ឡើយ​
        ២២- ៙​        ​ក៏ប៉ុន្ដែ​មាន​រឿង​មួយ​ព្រួយ​ជាប់​ទ្រូង​        ក្រៀមក្រំ​បេះដូង​ពុំ​ដែល​ស្បើយ​
         ខំ​សួរ​ម្ដាយ​រឿង​ឪពុក​នាង​ពុំ​ឆ្លើយ​        ឲ្យដឹង​ឡើយ​ពី​តូច​លុះ​ដល់​ធំ​
        ២៣-៙        អាយុ​ប្រាំមួយដណ្ដប់​រៀន​ចប់​ស្រេច​        ទើប​ដឹង​ឪ​ជា​ស្ដេច​នៅ​នគរ​ភ្នំ​
         នៅឯ​ត្រើយម្ខាង​ច្រាំង​សមុទ្រ​ធំ​        ទើប​កុមារ​សុំ​ត្រឡប់​នគរ​វិញ​
        ២៤- ៙​        ​សុំ​មាស​ប្រាក់​ដាក់​ជា​ដើមទុន​        ចុះ​សំពៅ​ឈ្មួញ​ជួញ​ទំនិញ​
         អាច​ចំណេញ​ខ្លះ​ផ្លាស់​លក់​ទិញ​        អាច​បាន​វិញ​រាជបល្ល័ង្ក​ផង​
        ២៥- ៙​        ​ម្ដាយ​ថា​កូន​អើយ​មាសស្ងួន​ម្ដាយ​        ចុះ​សំពៅ​អន្ដរាយ​មាន​ច្រើនយ៉ាង​
         ទឹក​មហាសមុទ្រ​ផ្លូវ​ឆ្ងាយ​ក្រៃ​កន្លង​        មាស​ប្រាក់​កែវកង​ម្ដាយ​ឲ្យបាន​
        ២៦- ៙        ម្តាយអើយជាតិជាប្រុសឈ្មោះពូជស្តេច         មិនដែលខ្លបខ្លាចគ្រប់នូវស្ថាន
         កូនប៉ងរកសម្បត្តិវិញឲ្យបាន        បើកូនខានអាប់ឈ្មោះយសសក្តា
        ២៧- ៙        ព្រះមហាជនកប្តូរផ្តាច់សំរេចចិត្ត        ព្រមឈ្មួញមូលមិត្តចុះជលសា
         ខំប្រុងប្រៀបរៀបស្បៀងពេញភត្រា        មាលាតាគ្រូចាស់គាត់ដាស់តឿន
        ២៨- ៙        ចុះសំពៅមួយប្រាំពីររយនាក់        យប់ត្រជាក់វាយោផាត់រសាត់លឿន
         ប្រាំពីរថ្ងៃប្រាំពីរយោជន៍លឿន        មកយ៉ាងលឿនដល់អន្លង់ទឹកគង្គា
        ២៩- ៙        ថ្ងៃមុនផ្ទៃមេឃផ្លាសូរិយាឆាយ        យប់មានផ្កាយអមយោងដួងចន្រ្ទា
         យប់ទីប្រាំពីរមីរមេឃមហិមា        សន្ធឹកលាន់គងគាបាយុធំ
        ៣០- ៙        ជនគ្រប់អ្នកភ្ញាក់ខ្លាចអំនាចខ្យល់        រត់រចលរំជើបក្រាបងើបសុំ
         បំបួងបន់ស្រន់ទេវតារាយអាគម        ខ្លះស្រែកយំហៅគុនឪពុកម្តាយ
        ៣១- ៙        ឪជួយផងកូនយ៉ាប់ស្លាប់ប្រាកដ        ខ្លះសំពះខ្លះស្បថបន់ថ្វីតថ្វាយ
         ឯពាយុធំសន្ធឹកទឹកបែកខ្ចាយ        ពុំរំសាយលាន់ក្តាងខ្លាំងណាស់ក្រៃ
        ៣២- ៙        ព្រះមហាជនកឈរនឹងគិតពឹងខ្លួន        គិតថែថួនទេព្យតាណាខ្វល់ខ្វាយ
         មានតែពឹងប្រាជ្ញអាត្មាអាយ        និងកំឡាំងដៃទើបហែលផុត
        ៣៣- ៙        មហាវាយុបុកផ្តាច់កាច់សំពៅ        កណ្តាលអន្លង់ជ្រៅទឹកសមុទ្រ
         សំពៅផ្អៀងរំពេចគេចមិនផុត        អង្គរាជបុត្រឡើងចុងក្តោងសំពៅ
        ៣៤- ៙        តាំងស្មារតីរឹងមាំខំបរិភោគ        អាហារពេញផ្ទុកក្នុងពោះនៅ
         គ្រាន់ជាកំឡាំងតាំងហែលទៅ        អើតហើយលោតប៉្រាវសំដៅផ្លោង
        ៣៥- ៙        ដោយកំឡាំងខ្លាំងក្លាមហាបុរស        ទ្រុងលោតផ្លោះចិតសិបម៉ែត្រក្រៃកន្លង
         ផុតទឹកឈាមដែលត្រីស៊ីឈ្មួញផង        មុចម្តងហែលម្តងគេចអន្តរាយ
        ៣៦- ៙        មហាពាយុបុកខ្លាំងវាយយ៉ាងធំ        លលកទឹកប៉ុនភ្នំបាំងជិតថ្ងៃ
         មហាជនករំលឹកដឹងគុណម្តាយ        រឿងនេះសូមបកស្រាយការឧប្បមា
        ៣៧- ៙        អើយáបើប្រៀបច្រាំងនាយស្មើនិព្វាន        សំពៅជាយានប្រៀបកាយា
         ប្រៀសមុទ្រវិយោគឲ្យសង្សារ        ឯជម្ងឺមរណាដូចសំពៅលិច
        ៣៨- ៙        មនុស្សមនាទាំងឡាយច្រនលិចលង់        សង្សារវដ្ឋវង់វិលជានិច្ច
         គ្មានបទគំនិតគិតហែលគេច        អោបប្រាក់បង្វេចបន់អ្នកតា
        ៣៩- ៙        ពោធិសត្វបវរញ៉ាំស្ករខ្លាំង        ដូចអ្នកខំសាងព្រះបារមីតា
         មានវិវយៈរកត្រើយដោយប្រាថ្នា        មានចេតនាហែលផុតវដ្ឋសង្សារ
        ៤០- ៙        អញ្ជើញអ្នកស្តាប់រឿងតទៅទៀត        ខ្ញុំនិងចែងល្អៀតពីបរិស្នា
         ប្រាជ្ញបូរាណធ្លាប់មានចរិយា        បង្កប់បរិស្នាទុកឲ្យស្រាយ
        ៤១- ៙        ហែលអើយហែលកណ្តាលរលកសមុទ្រ        កាលណានិងផុតឆ្ងាយសែនឆ្ងាយ
         ឃើញតែមីរមេឃភ្នែកកន្តួលប្រាយ        រន្ទះខ្ចរខ្ចាយខ្យល់រំពង
        ៤២- ៙        ហែលប្រាំពីរយប់ប្រាំពីរថ្ងៃ        ឃើញព្រះចន្ទ្រាឆាយពេញរង្វង់
         ដឹងថាខែពេញបូរណមីត្រចង់        ព្រះជនកពោធិវង្សលើកដៃប្រណម
        ៤៣- ៙        សមាទានកាន់សីលឧបោសថ        ហែលផុតមិនផុតខ្ជាប់សីលឧត្តម
         មេឃស្រឡះទឹករាបស្អាតស្អំ        លើកដៃប្រណមព្រះរតនៈត្រៃ
        ៤៤- ៙        នាងមណី មេខ្លាទេវតាស្រី        មានចិត្តប្រាណីមកចាប់ដៃ
         ស្រង់ហើយបីតួពោធិសត្វថ្លៃ        នាំទៅទុកនៃមិថិលារដ្ឋ ។
        ៤៥- ៙        ដេកសន្លប់នៅលើផ្ទាំងសិលា        កណ្ដាលសួនព្រឹក្សានៃចមក្ស័ត្រ
         ព្រះមហាជនកលក់លង់បាត់        ឯចមក្ស័ត្រកំពុងក្សិណក្ស័យ ។
        ៤៦- ៙        រាជសម្បត្តិមិថិលាមហាបុរី        អង្គស្ដេចមានបុត្រីរូបស្អាតក្រៃ
         ស្ដេចសួរគតចោលប័ល្លង្គជ័យ        កើតការព្រួយភ័យទាំងធានី ។
        ៤៧- ៙        ស្ដេចផ្ដាំទុកមុនសូនព្រះជន្មបាត់        ឲ្យសេនាអាមាត្យចាត់ពិធី
         ប្រសងរកអ្នកមានបុណ្យមេធាវី        លើកធ្នូគ្រវីបាញ់សីល្ប៍រួច
        ៤៨- ៙        ជាអ្នកប្រាជ្ញអាចកែប្រស្នារបាន        បវិស្នាពីបុរាណមានកលក្អួត
         ជនណាប្រាជ្ញាអាចដោះស្រាយរួច        បញ្ញាស្រួចគួរសោយសម្បត្តិអញ ។
        ៤៩- ៙        មួយទៀតនាងសីវលីរាជធីតា        ព្រមចិត្តស្នេហាពេញស្រលាញ់
         ទើបឲ្យគ្រប់គ្រងស្នងខ្លួនអញ         ចូរលោកខ្មួលខ្មាញ់តាមបញ្ញា
        ៥០- ៙        សេនាអាមាត្យប្រកាសប្រសង        ម៉ែឪបងប្អូនអុំមីងមា
         មកលើកសធ្នូសីល្ប៍ពេញមួយគ្រា        វាដូចតែគ្នាលើកមិនរួច
        ៥១- ៙        ឯបវិស្នារឿងកំណប់ទ្រព្យ        គិតហាប់និងងាប់អកប្រអួលហួច
         ចេះចប់ពីណាឆ្លើយមិនរួច        មុខដូចសម្ពូចស្រួចជូជូ
        ៥២- ៙        ទើបមហាអាមាត្យពិគ្រោះគ្នា        បង្កើតអង្គសភាក្រុមរាជគ្រូ
         អ្នកមានបុណ្យប្រាជ្ញរដ្ឋវិទូ        អាចយឺតយូរលាក់ខ្លួនពួនអាត្មា
        ៥៣- ៙        ចូរយកសេះមួយនឹមទឹមរាជរថ        បំបួងអង្គម្កុជទេវរក្សា
         ប្រសងរកទ្រង់រិទ្ធមហិទ្ធា        មកសោយរាជ្យ សេមារដ្ឋបូរី
        ៥៤- ៙        ព្រមទាំងបានអ្នកស្រីសីវលី        ជារាជទេវីនៃស្ដេចថ្មី
         តាមបូរាណផ្លាស់ម្ចាស់ផែនដី        ទើបសុខសាន្ដសួស្តីសិរីរដ្ឋ
        ៥៥- ៙        សេះមួយនឹមទឹមដើរដំណើរទៅ        តាមដងផ្លូវកាត់ស្រែរត់បែបត់
         តាមចិត្តវាគ្មានអ្នកណាថាកំណត់        ហើយទៅចតកែ្បរព្រះមហាជនក
        ៥៦- ៙        អស់អាមាត្យសេនាព្រឹទ្ធាផង        អោនក្រាបអឺងកងអង្គដេកលក់
         ភ្ញាក់ងើបឡើង ឱអាត្មាមហាជនក        រវល់លង់លក់សូមខ្មាស់ផង
        ៥៧- ៙        សេនាក្រាបទូលមូលហេតុវិសេសសោះ        មកឆ្ពោះបាទជ័យនៃព្រះអង្គ
         សូមអភិសេកស្រេចកើតស្ដេចគ្រង        ខ្ញុំបាទផងពឹងជេស្ដាបារមី
        ៥៨- ៙        រៀបរាប់រួបរ៉ាត់កាត់សាច់រឿង        មិថិលាមឿងបានស្ដេចថ្មី
         រាស្ដរ៍គ្រប់មុខសុខា គ្រប់តាយាយ        ក្មេងប្រុសស្រីមេម៉ាយក៏សប្បាយដែរ
        ៥៩- ៙        សុខដល់គោក្របីដំរីសេះ        សត្វត្រកួតតតេះមាន់ទាឆ្កែ
         ទ្រង់សីលធម៌ទៀងទាត់មិនភ្លាត់បែ្រ        សម្បូរណ៍ហូរហែរសព្វក្នុងក្រៅ
        ៦០- ៙        បង្កើតវិជ្ជាល័យក្រៃឧត្តម        ទុកអប់រំពលរដ្ឋបំបាត់ខ្លៅ
         សមណៈព្រាហ្មណ៍ប្រៀបប្រដៅ        ដឹងខុសត្រូវបុណ្យបាបច្បាប់បដិបត្តិ
        ៦១- ៙        ព្រះអង្គមានរាជបុត្របំផុតលោក        ជាពន្លកថ្លៃថ្លាវង្សាក្ស័ត្រ
         ព្រះនាមឌីឃាវរូបស្អាងស្អាត        ស្វេតឆ័ត្រមីថិលាគ្មានចន្លោះ
        ៦២- ៙        ប៉ុន្ដែ​បារមី​សិរី​ពោធិសត្វ​        មិន​ជាប់​សម្បត្តិ​នៃ​ក្សត្រ​សោះ​
         ដូច​មាន​ហេតុ​ព្រះអង្គ​ចង់​រំដោះ​        តម្រង់​ឆ្ពោះ​ពោធិញាណ​និព្វាន​ហោង​
        ៦៣- ៙        សត្វ​ធម្មតា​ដូច​មីង​អ៊ំ ឬ​ខ្ញុំបាទ​        ចង់បាន​ស​ម្ប​តិ្ដ​មាស​កែវ​កង​
         រាជ​សម្បត្ដិ​មនុស្សា​ក៏​ប៉ង​        បើ​បាន​ត្រង​ផង​មិន​ចង់​ឃ្លាត​
        ៦៤- ៙        បើ​ធ្វើ​បុណ្យ​អ្វី​ម្យ៉ាង​តាំង​អធិស្សឋាន​        សុំឲ្យ​បាន​រាជសម្បត្ដិ​គ្រប់​គ្រប់ជាតិ​
         កើត​នាយករដ្ឋមន្ដ្រី​កុំបី​ឃ្លាត​        ខ្លះ​ធ្វើ​ឃាត​ដណ្ដើម​រាជ្យ​ក្សត្រា​
        ៦៥- ៙​        ប៉ុន្ដែ​ព្រះ​ពោធិ​វង្ស​ទ្រង់​វិសេស​        ឃើញ​ទោស​កិលេស​វដ្ដសង្សារ​
         បំណង​ហែល​រក​ត្រើយ​លោកុ​ត្ដរា​        ផុត​កិលេស​តណ្ហា​ដ៏​ធំ​ដូច​ទឹក​
        ៦៦- ៙        រាជ​សម្បត្ដិ​ប្រៀប​ខ្មោចសត្វ​ស្អុយ​ហើម​        ត្មាត​ក្អែក​ដណ្ដើម​គ្នា​ប្រចឹក​
         ដង្កូវ​រុក​រុយ​រួម​ចោម​គគ្រឹក​        កើត​ជា​សឹកសង្គ្រាម​ដណ្ដើម​ជ័យ​
        ៦៧- ៙        កាលសម័យ​ថ្ងៃ​ល្អ​ដ៏​ពិសី​        មហាជន​ក​ជិះ​ដំរី​លេង​ព្រឹក្ស​ព្រៃ​
         ក្បួន​ដង្ហែ​ប្រដាប់​ខ្នាប់​ទង់ជ័យ​        សេនា​ប្រុស​ស្រី​តាម​ត្រៀបត្រា​
        ៦៨- ៙​        មុខ​ឧទ្យាន​មាន​ដើម​ស្វាយ​ធំ​        មួយគូ​ព្រិ​សំមែក​សាខា​
         ឯ​ស្វាយ​មួ​យ​ដើម​មាន​ផ្លែផ្កា​        រស​ពិសា​យ៉ាង​ពិសេស​ក្រៃ​
        ៦៩- ៙        ទៀត​មួយ​ដើម​គ្មាន​ផ្លែផ្កា​ប៉ុន្ដែ​ស្លឹក​ស្អាត​        ខៀវស្រស់​ស្រងាត់​បំព្រង​ល្ហៃ​
         ព្រះមហា​ជន​កចោង​ភ្លក់​មើលទុំ​ស្វាយ​        ពិសា​ក្រៃ​រសផ្អែម​ក្រអូប​ឆ្ងាញ់​
        ៧០- ៙        ហើយ​ជិះ​ដំរី​នាំ​ស្រី​ស្ងួន​        មហេសី​នឹមនួន​ពេញ​ស្រឡាញ់​
         រីករាយ​សោមនស្ស​គ្មាន​ទាស់​សា​ញ​        ចង្អុលបង្ហាញ​ទឹកថ្លា​ផ្កា​លេច​
        ៧១- ៙        ប៉ុន្ដែ​អនិច្ចា​កាល​យាត្រា​ត្រឡប់​វិញ​        ដើម​ស្វាយ​ព្រឹក​មិញ​វា​ដួល​ខ្ទេច​
         ពល​សេនា​តូច​ធំ​ចោម​ញ៉ាំ​រេច​        មួយ​រំពេច​ដួល​បែក​បាក់មែក​ផ្លែ​
        ៧២- ៙        ព្រះ​ពោធិ​វង្ស​ទ្រង់​ស្លុត​បំផុត​ព្រួយ​        មក​ពី​ហេតុ​មួយ​មិន​ដែល​ប្រែ​
         កើតការ​ជម្លោះ​ពីព្រោះ​ផ្លែ​        ដើម​ដែល​គ្មាន​ផ្លែ​នៅ​បំព្រង​
        ៧៣- ៙        ចោរ​លួច​ប្លន់​សារ​មាន​សម្បត្ដិ​        គេ​ធ្វើឃាត​ក្សត្រ​យក​នគរ​គ្រង​
         ទ្រព្យ​ខាងក្រៅ​ចម្ងាញ់​វា​ជា​ចំណង​        អស់​មនុស្ស​ជន​ផង​លោភ​ចង់បាន​
        ៧៤- ៙        កាន់​ផ្នួស​លះ​លា​ជាការ​គាប់​        មាន​អា​រី​យ​ទ្រព្យ​ទើប​សុខសាន្ដ​
         សត្វ​មិន​ស៊ី​អគ្គី​មិន​ដុត​ផុត​គ្រប់​ស្ថាន​        ចោរលួច​មិន​បាន​ប្រសើរ​ក្រៃ​
        ៧៥- ៙        ទ្រង់​ពិគ្រោះ​គ្រូ​បា​មហា​ព្រាហ្មណ៍​        ឧទិច្ចៈ​នាម​ដែល​ចិញ្ចឹម​ម្ដាយ​
         ជា​គ្រូដើម​ចំណេះ​ចេះ​ខ្លាំង​ក្រៃ​        ពី​ក្ដី​ស្វាយ​ដែល​ពលរដ្ឋ​កាត់​ដណ្ដើម​
        ៧៦- ៙        ព្រះរាជ​គ្រូ​ទូល​ថា​ត្រូវ​ប្រិត​ប្រៀន​        ឲ្យ​រាស្ដ្រ​រៀន​ដាំ​ស្វាយ​បាន​ហ្លាយ​ដើម​
         ដាំ​ដោយ​ត្រាប់​មែក​ចេះ​ត​តើ​ម​        មាន​ច្រើន​ដើម​ភោគផល​និង​សល់​សេស​
        ៧៧- ៙        បើ​ផ្ដល់​ផ្លែ​ទំលាប់​រង់ចាំ​ចែក​        ពេល​អស់​ស្រែក​សុំ​ពុំដែល​ស្លេះ​
         ផ្ដល់​សែន​ល្អ​គឺ​ផ្ដល់​កល​ចំណេះ​        ប្រជាជន​ចេះ​ជាតិ​ជាក់​ថ្លៃថ្លា​
        ៧៨- ៙        ចុង​រឿង​ព្រះមហា​ជនក​ពោធិសត្វ​        ប្រគល់​រាជ​សម្បត្ដិ​ជូន​បុត្រា​
         ទ្រង់​ផ្នួស​បួស​បាត់​កាត់​តណ្ហា​        តាំង​សច្ចា​សម្រេច​ពោធិញាណ​ថ្លៃ​
        ៧៩- ៙        នេះ​ជា​ចរិយា​មហា​បុរស​        បំណង​រំដោះ​ជា​និស្ស័យ​
         មិន​លង់ទឹ​ក្សា​គិត​អាល័យ​        នគរ​កាយ​រាជ​សម្បត្ដិ​បុត្រ​ភរិយា​
        ៨០- ៙        ខ្ញុំបាទ​ក្រាប​ក្រាយ​ថ្វាយបង្គំ​        ម្រាម​ដប់​ប្រណម​ព្រះ​ពុទ្ធា​
         កំណាព្យ​នេះ​ថ្វី​ពុំ​សូវ​ជា​        សូម​មីង​មាមេ​ត្តា​ប្រោសប្រណី​
        ៨១- ៙        ត្បិត​ខ្ញុំបាទ​នៅ​អន់ទ​ន់​សិក្សា​        ការ​ចងក្រង​អក្ខរា​ទើប​ហាត់​ថ្មី​
         មិន​ទំនង​សូម​ខ្មាស់អ​ស់​តាយាយ​        សុខសួស្ដី​គ្រប់គ្នា​សូម​លា​ចប់ ។

 

 អោយកម្លាំងចិត្តខ្លួនឯង

បើយើងបានឈ្លោះនិងភ័ក្តិមិត្ត
ចូរមើលអ្នកជិតគ្មានអ្នកស្នេហ៍

បើរៀនសៀវភៅធ្ងន់ជាងគេ
ចូរគន់រិះរេអ្នកអត់រៀន
បើយើងបានការងារលំបាក
មើលអ្នកតោកយ៉ាកដែលនៅកៀន

ថ្វីបើតែការងាររកគ្មាន
នេះយើងបានមានការងារធ្វើ
បើយើងនឿយហត់អស់កម្លាំង
ចូរប្រុងចិត្តតាំងមើលអ្នកឈឺ

ទោះមានការងារពុំអាចធ្វើ
យើងមានការធ្វើសំណាងណាស់
បើយើងរកប្រាក់ដុល្លាគ្មាន
មើលអ្នកសុំទានទាំងក្មេងចាស់

ខោអាវមួយកំប្លេចាស់ចាស់
យើងមានខោផ្លាស់អាវម៉ូដថ្មី
បើយើងធ្វើការងារខុសឆ្គង
ចូរកុំចងរងទុក្ខចិត្តអី

ថានេះជាបទពិសោធន៍ថ្មី
ខុសត្រូវផងក្តីរឿងធម្មតា
បើជីវិតនេះធ្លាក់ដុនដាប
មើលអ្នកដែលយ៉ាប់រងទុក្ខា

ធំជាងយើងលើសគណនា
នៅមានជីវ៉ាលើលោកិយ
ដោយ ឈន់ សុទ្ធិពង្ស
បើយើងបានឈ្លោះនិងភ័ក្តិមិត្ត
ចូរមើលអ្នកជិតគ្មានអ្នកស្នេហ៍

បើរៀនសៀវភៅធ្ងន់ជាងគេ
ចូរគន់រិះរេអ្នកអត់រៀន
បើយើងបានការងារលំបាក
មើលអ្នកតោកយ៉ាកដែលនៅកៀន

ថ្វីបើតែការងាររកគ្មាន
នេះយើងបានមានការងារធ្វើ
បើយើងនឿយហត់អស់កម្លាំង
ចូរប្រុងចិត្តតាំងមើលអ្នកឈឺ

ទោះមានការងារពុំអាចធ្វើ
យើងមានការធ្វើសំណាងណាស់
បើយើងរកប្រាក់ដុល្លាគ្មាន
មើលអ្នកសុំទានទាំងក្មេងចាស់

ខោអាវមួយកំប្លេចាស់ចាស់
យើងមានខោផ្លាស់អាវម៉ូដថ្មី
បើយើងធ្វើការងារខុសឆ្គង
ចូរកុំចងរងទុក្ខចិត្តអី

ថានេះជាបទពិសោធន៍ថ្មី
ខុសត្រូវផងក្តីរឿងធម្មតា
បើជីវិតនេះធ្លាក់ដុនដាប
មើលអ្នកដែលយ៉ាប់រងទុក្ខា

ធំជាងយើងលើសគណនា
នៅមានជីវ៉ាលើលោកិយ
ដោយ ឈន់ សុទ្ធិពង្ស

បងឃ្លាត​តែ​កាយ But think of you!

  
Monday បងចង់ Visit ពៅ
Tuesday បងត្រូវ​ go hiking

Wednesday រៀម​គិត buy a ring
Thursday ​បង bring it to you
Friday រៀមគិត say good bye
Saturday ឃ្លាត​ឆ្ងាយពី​ឆោម​ឆ្លៅ

Sunday airplane ហោះ​ចេញទៅ
Please ពៅ don’t say I ទៅរៀន
I will sent you some Money
ទុកគ្រាន់ជីវី pay something

Powder bracelet និង ទំនិញ
ដែល​រូប​ស្ងួន think ថាសំខាន់
Twelve months មិនយូរទេ darling
Please ពៅ​កុំ think I jilt you

When I return I គិតគូ
Marry និង you ជាប្រាកដ
ដកស្រង់ពី ៖ សប្បាយ សប្បាយ

បងឃ្លាត​តែ​កាយ But think of you!
Monday បងចង់ Visit ពៅ
Tuesday បងត្រូវ​ go hiking

Wednesday រៀម​គិត buy a ring
Thursday ​បង bring it to you
Friday រៀមគិត say good bye
Saturday ឃ្លាត​ឆ្ងាយពី​ឆោម​ឆ្លៅ

Sunday airplane ហោះ​ចេញទៅ
Please ពៅ don’t say I ទៅរៀន
I will sent you some Money
ទុកគ្រាន់ជីវី pay something

Powder bracelet និង ទំនិញ
ដែល​រូប​ស្ងួន think ថាសំខាន់
Twelve months មិនយូរទេ darling
Please ពៅ​កុំ think I jilt you

When I return I គិតគូ
Marry និង you ជាប្រាកដ
ដកស្រង់ពី ៖ សប្បាយ សប្បាយ















































































































































































No comments:

Post a Comment