ភាសាខ្មែរទី១-១២

ភាសាខ្មែរថ្នាក់ទី១២ 
១/-ដូចម្តេចដែលហៅថាសំវាទវិធី? ប្រើក្នុងអត្ថបទប្រភេទណា?
  • សំវាទវិធី ជាវិធីមួយបែបដែលអ្នកនិពន្ធ បានឱ្យតួអង្គពីរ ឬច្រើនអ្នកនិយាយសាសងឆ្លើយឆ្លងគ្នាគេប្រើសំវាទវិធីនៅក្នុងប្រភេទអត្ថបទមួយចំនួនដូចជាប្រភេទអត្ថបទល្ខោន មានល្ខោននិយាយល្ខោនបាសាក់អត្ថបទបែបសន្ទនាអត្ថបទបែបប្រលោមបែបមនោសញ្ចេតនា។

២/-ហេតុអ្វីបានជាពួកកម្មករក្នុងរឿងថៅកែចិត្តចោរ ពោលគឺ មាន សុខ គង់ ទ្រី មិនព្រមទទួលប្រាក់ថៅកែ?

មូលហេតុដែលគេមិនយកប្រាក់៖ក្នុងការសិក្សាវិភាគកន្លងមក បានឱ្យគេរកឃើងមូលហេតុ បីយ៉ាងដែលធ្វើឱ្យកម្មករ ទាំង៤ គឺ មាន,សុខ,គង់,ទ្រី,បានបដិសេធមិនព្រមទទួលប្រាក់ពីថៅកែដោយ សារមូលហេតុដូចខាងក្រោម៖

  • មកពីពួកគេយល់ថា ការសន្យារឱ្យប្រាក់នោះគឺបង្កប់ដោយល្បិចកលបោកប្រាស់ដូចដែល ថៅកែធ្លាប់បានបោក ពូហំ រួចមកហើយក្នុងរឿងប្រាក់ ១០.០០០៛។
  • មកពីកម្មករទាំង៤នាក់ចង់ផ្តល់យុត្តិធ៌មឱ្យពូហំដែលជាគ្រួសារក្រីក្រ ដូចខ្លួនដែលកុំឱ្យទទួលរងអយុត្តិធ៌ម។
  • មកពីអ្នកទាំងអស់គ្នាឈរលើ ឧត្តមគតិយុត្តិធ៌មនិយម ដោយមានចេតនាប្រាថ្នាឱ្យសង្គមរបស់ ខ្លួនមានយុត្តិធ៌ម។

៣/-តើមានរឿងអ្វីកើតឡើងចំពោះពូហំ? ព្រោះអ្វី?

  • ពូហំមានរឿងមួយកើតឡើងចំពោះខ្លួនគាត់ដោយគេមកព័ទ្ធផ្ទះគាត់ ដើម្បីចាប់ខ្លួនគាត់ពីព្រោះពូហំបានបើកឡានទៅបុកឡានឈ្មួញមួយរបស់ថៅកែ ហុងលីព្រមទាំងបានធ្វើឱ្យអ្នកគ្មានទោសពៃចំនួនបីនាក់ត្រូវស្លាប់បាត់បង់ជីវិត ដែលគួរឱ្យអាណោចអាធមក្រៃលែង។

៤/-ចូររកទំនាស់ក្នុងខ្លួន និងក្រៅខ្លួនរបស់តួអង្គក្នុងរឿងថៅកែចិត្តចោរ។

  • បង្ហាញទំនាស់ក្នុងខ្លួន និងទំនាស់ក្រៅខ្លួនរបស់របស់តួអង្គ៖
ទំនាស់ក្នុងខ្លួន បន្ទាប់ពីបានដឹងថានគរបាលបានតាមចាប់ខ្លួនពូហំ ដែលជា ប្តី មីង ឈាន កើតមានទំនាស់ក្នុងផ្លូវចិត្ត ប្រកបដោយក្តីព្រួយបារម្ភ ចំពោះបញ្ហាសន្តិសុខរបស់ប្តីគាត់។

ទំនាស់ក្រៅខ្លួនដំនើររឿងបានបង្ហាញពីទំនាសើក្រៅខ្លួនរបស់ក្រុមកម្មករនោះមាន ផានិត ពូហំ មីង យ៉ាន មាន សុខ គង់ ទ្រី ដែលអ្នកទាំងអស់គ្នាមានទំនាស់យ៉ាងខ្លាំងក្លាប្រឆាំងនឹងថៅកែរបស់ខ្លួន ក្នុងរឿងប្រាក់ ១០.០០០៛។

៥/-តើពូហំជាតួអង្គក្នុងរឿងណា?រឿងនោះជាស្នាដៃរបស់អ្នកនិពន្ធណា?ជារឿងពិតឬរឿងប្រឌិត? រឿងនោះបោះពុម្ពនៅថ្ងៃខែឆ្នាំណា?

  • ពូហំជាតួអង្គក្នុងរឿង“ថៅកែចិត្តចោរ”រឿងនេះជាស្នាដៃនិពន្ធរបស់លោក ពៅ យូឡេង និងលោក អ៊ុំ ឈឿន។ រឿង ថៅកែចិត្តចោរ ជារឿងប្រឌិតមួយដែលអ្នកនិពន្ធទាំងពីរបានប្រឌិតរឿងនេះឡើងក្នុងទីក្រុងភ្នំពេញ។ រឿងនេះបានបោះពុម្ភនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ១៩៥៦។ រឿង ថៅកែចិត្តចោរ បានបោះពុម្ពក្នុងសម័យសង្គមរាស្រ្តនិយម ឬសម័យរាជាណាចក្រទី១។

No comments:

Post a Comment