រឿងនិទាន

រឿងបុរសកាសសាមសិប






កាល​ពីព្រេង​នាយ​ មាន​បុរស​ម្នាក់​ នៅ​ស្រុក​មួយ​ អា​ពុក​ម្ដាយ​ស្លាប់​ទៅ​ នៅ​កំព្រា​តែ​ម្នាក់​ឯង​ ហើយ​ក្រលំបាក​ណាស់​ គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​ មាន​តែ​កាស​៣០​ច្រក​ក្នុង​ទៃ​ ក្រវាត់​ជាប់​នៅ​ចង្កេះ​ជា​និច្ច ។ បុរស​នោះ​ពិចារណា​ថា << អញ​ទៅ​ទីពឹង​អ្នក​ណា​នឹង​បាន​សុខ >> គិត​ទៅ​ឃើញ​ថា << គួរ​អញ​ទៅ​ជ្រក​កោន​ នឹង​លោក​ក្រឡា​ហោម​ចុះ >>។ ហើយ​ក៏​ដើរ​ចេញ​ពី​ផ្ទះ​ទៅ , ទៅ​ដល់​ក្រាប​សំពះ​តាម​សមគួរ ។ លោក​ក្រឡា​ហោម​សួរ​ថា << ជី​ឯង​ មក​ពី​ស្រុក​ណា​ មាន​ការ​អ្វី ? >> ។ បុរស​នោះ​ជំរាប​ថា << ខ្ញុំ​បាទ​ មក​ពី​ស្រុក​ឆ្ងាយ​ អា​ពុក​ម្ដាយ​ស្លាប់​ចោល​អស់​ហើយ​ នៅ​កំព្រា​តែ​ម្នាក់​ឯង, ខ្ញុំ​បាទ​មក​នេះ​ នឹង​សូម​ជ្រក​កោន​នៅ​បម្រើ​ ជា​កូន​ក្មួយ​ត​ទៅ​ សូម​ព្រះ​តេជ​ព្រះ​គុណ​មេត្តា >> ។ លោក​នោះ​សួរ​ថា​ ជី​ឯង​ចេះ​អក្សរ​ល្មម​ធ្វើ​ជា​ស្មៀន​បាន​ឬ​ទេ ?>> ។ បុរស​ជំរាប​ថា << អក្សរ​ខ្ញុំ​បាទ​មិន​ចេះ​ទេ >> ។ លោក​ក្រឡា​ហោម​ប្រាប់​ថា << យើង​ទទួល​ឲ្យ​នៅ​បាន​ តែ​ត្រូវ​ឲ្យ​ជី​ឯង​បោស​សម្រាម​ក្រោម​ផ្ទះ​យើង​ រៀង​រាល់​ថ្ងៃ​កុំ​ខាន >> ។ បុរស​នោះ​ក៏​នៅ​បម្រើ​ បោស​ក្រោម​ផ្ទះ​រាល់​ថ្ងៃ​ ដល់​ចំនួន​៣​ឆ្នាំ ។ ថ្ងៃ​មួយ​នោះ​ បុរស​កាស​៣០​ សួរ​មាតា​លោក​ក្រឡា​ហោម​ថា << លោក​យាយ ! តើ​លោក​ក្រឡា​ហោម​ ជា​កូន​លោក​យាយ​ កើត​ឆ្នាំ​ខែ​ថ្ងៃ​អ្វី​ បាន​ជា​លោក​មាន​បុណ្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្លេះ?>> ។ យាយ​នោះ​ប្រាប់​ឆ្នាំ​ថ្ងៃ​ខែ​ និង​ពេល​ដែល​កើត​សព្វ​គ្រប់ ។ បុរស​នោះ​បាន​ស្ដាប់​ចាំ​ប្រាកដ​ ពិចារណា​ថា << គួរ​អញ​កត់​ឆ្នាំ​ខែ​ថ្ងៃ​និង​ពេល​របស់​លោក​នេះ​ ដាក់​ក្នុង​ដៃ​ឲ្យ​ជាប់ >> គិត​ហើយ​ ក៏​យក​កំណាត់​សំពត់​ចាស់​ កត់​ឆ្នាំ​ថ្ងៃ​ខែ​និង​ពេល​ដែល​លោក​នោះ​កើត​ ហើយ​ដាក់​ក្នុង​ដៃ​ មិន​ឲ្យ​អ្នក​ឯ​ណា​ដឹង​ ឬ​ឃើញ​ឡើយ ។ ថ្ងៃ​ក្រោយ​លោក​ក្រឡា​ហោម, សួរ​បុរស​កាស​៣០ << ជី​ឯង​មក​នៅ​នឹង​ជើង​យូរ​ឆ្នាំ​ហើយ​ ពុំ​ទាន់​បាន​ធ្វើ​រាជការ​នឹង​គេ , ចុះ​ខ្លួន​ជី​ឯង​ កើត​ឆ្នាំ​ថ្ងៃ​ខែ​អ្វី >> ។ បុរស​នោះ​ជំរាប​ថា << ខ្ញុំ​បាទ​មិន​ចាំ​ តែ​កាល​ឪពុក​ម្ដាយ​ខ្ញុំ​បាទ​រស់​នៅ​ឡើយ​ បាន​ឲ្យ​កំណត់​កត់​នឹង​កំណាត់​សំពត់​ស​មួយ​ មក​ខ្ញុំ​បាទ​ៗ​ក៏​ទុក​នៅ​សព្វ​ថ្ងៃ​ តែ​មិន​ដឹង​ជា​រឿង​អ្វី​ ពី​ព្រោះ​ខ្ញុំ​មិន​ចេះ​អក្សរ>>។ លោក​ក្រឡា​ហោម​ថា<<បើ​ដូច្នេះ​ ជី​ឯង​ឲ្យ​កំណត់​នោះ​មក​អញ​មើល !បុរស​នោះ​ក៏​ជូន​កំណាត់​ទៅ​លោក​ៗ​ មើល​ឃើញ​ កើត​ថ្ងៃ​ខែ​ឆ្នាំ​ និង​ពេល​ដូច​ជា​លោក​ដែរ​ ក៏​គិត​ក្នុង​ចិត្ត​ថា << ចៅ​នេះ​ កើត​ឆ្នាំ​ថ្ងៃ​ខែ​ដូច​អញ​ដែរ​ គន់​មើល​ទៅ​រូប​រាង​ឫកពា​វា​ ក៏​សមសួន, ចៅ​នេះ​ នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ដូច​អញ​មិន​ខាន >> ហើយ​កាន់​កំណត់​នោះ​ចូល​ទៅ​ក្នុង​ បង្ហាញ​រួច​ខ្សឹប​ប្រាប់​ភរិយា​ថា << គេហ៍​អើយ ! បុរស​ជា​កូន​ក្មួយ​យើង​ ដែល​បោស​សម្រាម​ក្រោម​ផ្ទះ​សព្វ​ថ្ងៃ​នេះ​ វា​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​អញ​ មើល​ទៅ​ឫកពា​សាច់​ឈាម​វា​ ក៏​សម​សួន​ផង, ទៅ​មុខ​វា​នឹង​បាន​ធ្វើ​ជា​សេនាបតី​ដូច​យើង >> ហើយ​លោក​នោះ​ ប្រឹក្សា​នឹង​ប្រពន្ធ​ថា << កូន​ស្រី​យើង​មួយ​នេះ​គួរ​ឲ្យ​ទៅ​វា​ធ្វើ​ជា​ភរិយា​ចុះ​ ខ្លួន​វា​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ ត​វង្ស​យើង >> ។ ភរិយា​ក៏​យល់​ព្រម ។ លោក​នោះ​ ចេញ​មក​វិញ​ប្រាប់​បុរស​នោះ​ថា << ពី​ថ្ងៃ​នេះ​ត​ទៅ​ ឯង​ឈប់​បោស​សម្រាម​ក្រោម​ផ្ទះ​ចុះ​ ត្រូវ​ឯង​ឡើង​មក​បោស​ខាង​លើ​ផ្ទះ​វិញ >> ។ កន្លង​មក​មួយ​ខែ​ លោក​ក្រឡា​ហោម​ រៀប​វិវា​ហមង្គល​ការ​ ផ្សំ​ផ្គុំ​កូន​ស្រី​នឹង​បុរស​កាស​៣០​ជា​ស្វាមី​ភរិយា, រួច​ស្រេច​លោក​ក្រឡា​ហោម​ក៏​បង្ហាត់​បង្ហាញ​កូន​ប្រសា​ ឲ្យ​ធ្វើ​រាជការ​ជា​មួយ​ តែង​ចូល​គាល់​បម្រើ​ស្ដេច​រៀង​រាល់​ថ្ងៃ​ ដរាប​មក ។ លុះ​កន្លង​មក​បាន​បី​ខែ​ មាន​គេ​ជំរាប​ថា << កូន​ប្រសា​លោក​ មិន​មែន​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​លោក​ទេ, រឿង​នេះ​គឺ​បុរស​នោះ​ សួរ​ឆ្នាំ​ខែ​ថ្ងៃ​របស់​លោក​អំពី​សំណាក់​លោក​យាយ​ជា​មាតា​ ឯ​លោក​យាយ​ក៏​បាន​ប្រាប់​ដោយ​សព្វ​គ្រប់, កូន​ប្រសា​លោក​បាន​ស្ដាប់​ដឹង​អស់​ហើយ​ ក៏​សរសេរ​ចុះ​ក្នុង​កំណាត់​សំពត់​ស​ទុក​ លុះ​ដល់​លោក​សួរ​ឆ្នាំ​ខែ​ថ្ងៃ​ខ្លួន​ ក៏​ជូន​កំណត់​នោះ​មក​លោក​ៗ​ មើល​ទៅ​ឃើញ​ថា​ កើត​ឆ្នាំ​ខែ​ដូច​លោក ។ ក៏​ឲ្យ​កូន​ក្រមុំ​ធ្វើ​ជា​ភរិយា​ រឿង​នេះ​ មិន​មែន​ដូច្នោះ​ទេ​ គឺ​ក្លែង​សរសេរ​ទុក​ជា​ប្រាកដ >> ។ លោក​ក្រឡា​ហោម​ ក៏​ជឿ​ជាក់​ឥត​សង្ស័យ​ ហើយ​មាន​ចិត្ត​ទោមនស្ស​ជា​ខ្លាំង​ គិត​ថា << មិន​គួរ​នឹង​ចាញ់​ប្រាជ្ញា​អា​មនុស្ស​កំសត់​នេះ​សោះ >> ក៏​រក​ឧបាយ​នឹង​ផ្ដាច់​កូន​ បណ្ដេញ​ចោល​ចេញ ។ ក្រោយ​នោះ​មាន​ទ័ព​ចោរ​ បះ​បោរ​នៅ​ខេត្ត​ក្រៅ​ជា​ច្រើន ។ ស្ដេច​ទ្រង់​ជ្រាប​ទ្រង់​ត្រាស់​ប្រើ​លោក​ក្រឡា​ហោម​ ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ ប៉ុន្តែ​ពួក​ទ័ព​ចោរ​ មិន​បាន​រាប​ទេ , កាល​បើ​ដូច្នោះ​ លោក​ក្រឡា​ហោម​ ក៏​លើក​ទ័ព​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ ។ ស្ដេច​ត្រាស់​ប្រើ​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទៀត​ ក៏​នៅ​តែ​មិន​រាប​ទៀត , លោក​ក្រឡា​ហោម​ ក៏​លើក​ទ័ព​ត្រឡប់​យក​សេចក្ដី​មក​ក្រាប​បង្គំ​ទូល​ថា << ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ លើក​ទ័ព​ទៅ​បង្រ្កាប​ទ័ព​ចោរ​ពីរ​ដង​ ហើយ​នៅ​តែ​មិន​ឈ្នះ​វា​ ព្រោះ​ពួក​វា​មាន​សេនា​ទាហាន​ច្រើន​ ហើយ​ពូកែ​ផង​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​នាំ​សេនា​ទាហាន​ទៅ​ទៀត​ពុំ​បាន​ ត្បិត​មាន​ជម្ងឺ​ក្នុង​ខ្លួន​ច្រើន​ សូម​ទ្រង់​ចាត់​មន្រ្តី​ណា​ ដែល​មាន​ស្វាហាប់​ ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទាំង​នោះ​ឲ្យ​ឆាប់ , ឯ​កូន​ប្រសា​ប្រុស​ម្នាក់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ជា​មនុស្ស​មាន​ចិត្ត​ទាហាន​ហានក្លា​ដែរ​ ចំណេះ​វិជ្ជា​ក្នុង​ខ្លួន​វា​ក៏​មាន​ច្រើន, បើ​ទ្រង់​ចាត់​ឲ្យ​វា​ទៅ​វា​នឹង​ហ៊ាន​ទៅ​មិន​ខ្លាច >> ។ ការ​ដែល​លោក​ក្រឡា​ហោម​ទូល​ដូច្នេះ​ គឺ​ជា​ឧបាយ​ដោយ​ស្អប់​កូន​ប្រសា​នោះ​ណាស់​ ព្រោះ​យល់​ថា​ បើ​វា​លើក​ទ័ព​ទៅ​ហើយ​ ទ័ព​ចោរ​ទាំង​នោះ​ នឹង​សម្លាប់​វា​មិន​ខាន ។ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​ ក៏​ឲ្យ​ហៅ​កូន​ប្រសា​នោះ​មក​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ប្រាប់​ថា << នៅ​ខេត្ត​ក្រៅ​ មាន​ទ័ព​ចោរ​បះ​បោរ​ច្រើន , ឥឡូវ​ យើង​ប្រើ​អ្នក​ឯង​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទាំង​នោះ​ អ្នក​ឯង​ហ៊ាន​ទៅ​ឬ​ទេ ? បើ​ហ៊ាន​ទៅ​ ហើយ​ឈ្នះ​ចោរ​ផង​ យើង​នឹង​ឲ្យ​រង្វាន់ >> ។ បុរស​នោះ​ទូល​ថា << ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ហ៊ាន​ទទួល​ទៅ​ធ្វើ​រាជការ​ថ្វាយ >> ។ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា << បើ​ដូច្នោះ​ ចូល​អ្នក​ឯង​ នាំ​សេនា​ទាហាន​ទៅ​ជា​ឆាប់ >> ។ បុរស​ថ្វាយ​បង្គំ​លា​មក​ផ្ទះ​ជំរាប​លោក​ក្រឡា​ហោម​ជា​បិតា​ក្មេក​ តាម​រឿង​គ្រប់​ប្រការ​ រួច​លើក​ទ័ព​ចេញ​ទៅ​ ទ័ព​ចោរ​បាន​ដឹង​ ក៏​លើក​ទ័ព​មក​តាំង​ច្បាំង​គ្នា​ជា​ខ្លាំង​ក្លា ។ ទ័ព​ចោរ​ទ្រាំ​ពុំ​បាន​ក៏​បរាជ័យ​ បាក់​បប​ខ្លប​ខ្លាច​រត់​ខ្ចាត់​ខ្ចាយ​វិនាស​អស់​ទៅ ។ បុរស​លើក​ទ័ព​បង្រ្កាប​រាប​គ្រប់​អន្លើ​ រួច​នាំ​សេនា​ទាហាន​ត្រឡប់​មក​វិញ​ ក្រាប​បង្គំ​គាល់​ ទូល​រឿង​ច្បាំង​នឹង​ទ័ព​ចោរ​គ្រប់​សេចក្ដី ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​អំណរ​ពន់​ប្រមាណ ។ ឯ​លោក​ក្រឡា​ហោម​ ដឹង​ថា << កូន​ប្រសា​ លើក​ទ័ព​ទៅ​បង្រ្កាប​ចោរ​រាប​ទាប​អស់​ដូច្នោះ​ ក៏​មាន​ចិត្ត​ទោមនស្ស​រឹត​តែ​ខ្លាំង​ឡើង​ ពីព្រោះ​គិត​ថា​ ដែល​ឲ្យ​វា​ទៅ​បង្ក្រាប​ទ័ព​ចោរ​នោះ​ ដើម្បី​ឲ្យ​ពួក​ចោរ​សម្លាប់​វា​ ឥឡូវ​ទៅ​ជា​វា​មាន​ជ័យ​ជំនះ​វិញ >> ។ ឯ​រោគ​លោក​ក្រឡា​ហោម​ រឹង​រឹត​តែ​រើ​ខ្លាំង​ឡើង​លើស​ដើម​ ពេទ្យ​មើល​ពុំ​ជា​ ក៏​ទទួល​មរណភាព​ទៅ ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​ចិន្ដា​ថា << នឹង​ឲ្យ​ឈ្មោះ​ណា​ធ្វើ​ក្រឡា​ហោម ? >> ទ្រង់​ព្រះ​ចិន្ដា​ទៅ​ឃើញ​តែ​បុរស​ដែល​វាយ​ទ័ព​ចោរ​ រាប​ទាប​នោះ​ឯង​មាន​គុណ​បំណាច់​នឹង​រាជការ​ គួរ​តែ​ឲ្យ​ធ្វើ​ជា​ក្រឡា​ហោម​បាន >> ទ្រង់​ព្រះ​ចិន្ដា​ដូច្នោះ​ហើយ​ ក៏​ត្រាស់​ឲ្យ​ហៅ​បុរស​នោះ​មក​គាល់​ ហើយ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ តាំង​ឲ្យ​ធ្វើ​ទី​ក្រឡា​ហោម​ តំណាង​បិតា​ក្មេក​ទៅ ។ 

មនុស្ស​ កុំ​មើល​ងាយ​មនុស្ស  

រឿង ឱ​ពុក​ក្មេក​រើស​កូនប្រសា​

​កាលពីព្រេងនាយ​មាន​តា ​ចាស់​ម្នាក់ និង​ដូនចាស់​ម្នាក់​នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ គាត់​មាន​កូនក្រមុំ​ម្នាក់​រូប​ល្អ​ណាស់ អ្នកណា​ទៅ​ដណ្តឹង​ក៏​គាត់​មិន​ព្រមឲ្យ គាត់​ថា "​អ្នកណា​តម​មិន​ជេរ​ម្តាយ​គេ​បាន ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នកនោះ​" ។​
Mear-year-satrey_cen
មាយាស្រី
​ពី​ព្រេងនាយ​មាន​បុរស ​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​តែ​ពុំ​មាន​កូន​ដល់​យូរ​ទៅ ប្រពន្ធ​នោះ​មាន​សហាយ​នាំមក​ដេក​ជាមួយ​ក្នុងផ្ទះ តែ​សព្វថ្ងៃ ។​
 ថ្ងៃមួយ ​ប្តី​ទៅជីក​ដំឡូង​ក្នុងព្រៃ ដល់​ថ្ងៃ​កៅ្តចូលទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា​មួយ ។ ប្រពន្ធ​រៀប​អីវ៉ាន់​ទៅ​បន់អ្នកតា​នោះ​ឲ្យទៅ​ធ្វើ​ប្តី​ឲ្យស្លាប់ នឹង​យក​សហាយ​ធ្វើ​ប្តី រៀប​ស្រេច​ហើយ​ក៏​យក​អីវ៉ាន់​នោះ​ដើរចូល​ទៅក្នុង​
Cover_asokasoa
រឿងអា​សុខ​ស្លូត អា​សុខ​កាច
កាលពីព្រេងនាយ​មាន​ ក្មេង​ប្រុស​ពីរ​នាក់ នៅ​ភូមិ​ជាមួយគ្នា មួយ​ឈ្មោះ អា​សុខ​ស្លូត មួយ​ឈ្មោះ​អា​សុខ​កាច ។ ឯ​អា​សុខ​កាច​ចិត្តអាក្រក់ បើ​លេងល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា រក​តែ​រឿង​ឈ្លោះ​ជេរ​វាយ​គេ​មិន​ដែល​ខាន ។
Borasptaschetkner
រឿង មនុស្ស​ពីរ​នាក់​នៅផ្ទេះ​
​កាល​ពី​ព្រេងនាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃមួយ​ចៅ​ទាំង​ពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀលគងភ្នំ​ក៏​នាំគ្នា​ដើរចេញ​ទៅ ។ លុះ​ដល់​ព្រៃ​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា "​ខ្ញុំ​នឹង​ដាក់​នៅ​គល់ឈៃ​នេះ​ដ្បិត​ឈើ​នេះ​មាន​ផ្លែ យប់ៗ​សត្វ​ចំណាំតែ​មក​ស៊ី​ផ្លែឈើ​នេះ​" ។
Cover_4person
រឿង​មនុស្ស​ឆោត ៤ នាក់​
​កាលពីព្រេងនាយ​មាន​ មនុស្ស​ឆោត ៤ នាក់ ព្រមព្រៀង​គ្នា​ដើរ​រៀនក្តី ។ លុះ​ដើរ​បន្តិច​ទៅ​ចាប់​បាន​អណ្តើក ៥ ។ បុរស​ទាំង ៤ នាក់​នោះ​ក៏​យក​អណ្តើក​នោះមក​ចែកគ្នា ដល់​ចែក​ទៅ​ចែក​មក​សល់​អណ្តើក ១ ។ មនុស្ស​ទាំងអស់​នោះ​មិន​សុខចិត្ត​តែ​រៀងខ្លួន ក៏​ចែក​គ្នា​ម្តងទៀត ចែក​ទៅ​ចែក​មក​សល់​អណ្តើក ១
Gold_30
រឿង ពាក្យ​សុភាសិត​តម្លៃ 30 តម្លឹង​
​កាលពីព្រេងនាយ​មាន​ជន ​ពីរ​នាក់​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​បាន​ឃើញ​គេ​រៀន​របៀន​ពូកែ ចង់​រៀន​ណាស់​យកប្រាក់ ៣០ តម្លឹង​លា​ប្រពន្ធ​ដើរទៅ​រៀន ដើរ​ពី​ស្រុក​មួយ​ដល់​ខេត្ត​មួយ ឮ​គេ​ថា​ត្រង់ណា​មាន​អ្នក​ចេះ​របៀប​អាគម​គាថា​ពូកែ ក៏​ទៅ​រក​ត្រង់​នោះ ដល់​ទៅ​ជូ​ប​គ្រូ​ណា​ពូកែ​គេ​សូត្រ​ឲ្យស្តាប់ គេ​ធ្វើឲ្យ​មើល​ដូចម្តេចៗ​ក៏​ចេះតែ​មិន​ចូល​ចិត្ត លុះ​ដើរ​ឆ្ងាយ​ទៅ​ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។​
Pouskangkong_cover
រឿង​ពស់​កេងកង​
កាលពីព្រេងនាយ​នៅលើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មានតែ​ពស់​កេងកង ។​
​ មាន​និទាន​ថា : កាលពីដើម​ឡើយ​មាន​មនុស្ស ២ នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ​នាង​នី មាន​កូនស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្តី​នោះ​ទៅ​ជួញ​អង្គាំ​បាត់​ជា​យូរអង្វែង ។ ថ្ងៃមួយ​អស់​បងប្អូន​ផ្ទះ​ជិត​ខាងគេ​បបួល​គ្នា​ទៅ​រក​អុស ។
Cover_boraschastnambsbis
រឿង​បុរស​ចេះ​ថ្នាំ​ពិស​ពស់​
​មាន​ថ្ងៃមួយ​បុរស​ ឈ្មោះ សុខ ធ្វើដំណើរ​ទៅ​កាប់​អុស​ក្នុងព្រៃ ។ លុះ​ទៅដល់​ឃើញ​ខ្លាធំ​មួយ​ស្លាប់ នៅ​ជើង​ដ​ម្បូក​ក្បែរ​ច្រក​ផ្លូវ ។ ចៅ​សុខ​ពិនិត្យមើល​ហេតុ​សព្វគ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដាយ​ពស់​ចឹក ព្រោះ​នៅ​ខាងក្រោម​ខ្លា​មាន​រន្ធ​ពស់​មួយ ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Cover_4person
រឿង បុរស​កុហក ៤ នាក់​
​កាលពីព្រេងនាយ​មាន​ បុរស​កុហក ៤ នាក់​មក​ជួបជុំ​ជំនុំ​គ្នា រួមគំនិត​គិត​ដើរ​ទៅ​រក​ឆបោក​បញ្ឆោត យក​ទ្រព្យសម្បត្តិ​គេ​នៅ​គេហដ្ឋាន​ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន ព្រមព្រៀង​គ្នា​ស្រេច​ហើយ ក៏​នាំគ្នា​ដើរទៅ ទៅ​យូរ​បន្តិច​បាន​ជួបប្រទះ​នឹង​តា​ចាស់​ដូនចាស់ ២ នាក់ ធ្វើ​ចម្ការ​កប្បាស​នៅ​ក្បែរ​មាត់ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Cover_krach&dongkov
រឿង ដង្កូវ និង​ក្អែក​
​មាន​និទាន​មួយ​ថា សត្វ​ដង្កូវ​កំពុងស៊ី​ស្លឹកឈើ មាន​សត្វ​ក្អែក​ហើរ​រក​ចំណី​វា ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា "​ពេលនេះ​មាន​លាភ​បាន​ស៊ី​ដង្កូវ​" ក៏​ហើរ​ទៅ​ទំ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេកឃើញ​ក្អែក​ក៏​នឹកឃើញ​ថា "​ខ្លួន​អា​ក្អែក​នេះ​ចិត្ដឃោរឃៅ​នឹង​ចឹក​ស៊ីអញ​ឥឡូវ​ហើយ​" ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Two_human
រឿង ​បងថ្លៃ និងប្អូនថ្លៃ
មាន​មនុស្ស​ពីរ​នាក់ ជា​បងថ្លៃ ប្អូនថ្លៃ​នឹង​គ្នា បងថ្លៃ​ជា​អ្នកក្រ ប្អូនថ្លៃ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ ។ ថ្ងៃមួយ​ឪពុកក្មេក​មាន​កិច្ច​រវល់​ត្រូវប្រាប់​ប្អូនថ្លៃ កូនចៅ​ទៅ​ស៊ីផឹក​នៅ​ផ្ទះ​គាត់ ប្អូនថ្លៃ​នោះ​បាន​មក​ជួប​នឹង​បង បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុកកេ្មក
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Cover_big-tiger
រឿង ជាតិ​ខ្លាធំ​
កាល​ពី​ព្រេងនាយ មាន​ព្រះមហាក្សត្រ​មួយ​ព្រះអង្គ​សោយរាជ្យ​សម្បត្តិ​នៅ​នគរ​មួយ មាន​អគ្គមហេសី​ជា​ចម​ស្ត្រី មាន​មន្ត្រី​ចតុ​ស្តម្ភ ៤ នាក់ មាន​ហោរា​មួយ​នាក់ ជា​តំណាង​ព្រះ​នេត្រ ព្រះ​កាណ៌​ព្រះអង្គ មាន​មន្ត្រី​និង​ស្រីស្នំ​ជា​រាជបរិពារ​ពេញ​កិត្តិយស​ជា​ម្ចាស់ផែនដី តាម​ព្រះ​រាជប្រពៃណី​អំពី​បុរាណ​រៀងមក​
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Cover_chovsok-sov
រឿងចៅសុក្រ និងចៅចៅសៅរ៍
កាលពីព្រេងនាយមានបុរសពីរនាក់សំឡាញ់នឹងគ្នា មួយឈ្មោះ ចៅសុក្រ មួយឈ្មោះ ចៅសៅរ៍ បានបួសនៅវត្តមួយជាមួយគ្នា ។ បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវជួយគ្នា" ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Photo_thief
រឿង ចោរចិត្តជា
កិរ ដូចមានឮតៗគ្នាមកថា : កាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយ អ្នកស្រុកគេ ហៅថា ចោរចិត្តជា ។ លុះក្មេកនោះចំរើនធំឡើង អាពុកស្លាប់ទៅនៅតែម្តាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិ ទាំងពួង ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Cover_wolf
រឿងចចក
កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួ ដែលរីងទឹកដើម្បីចាប់ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយ រីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា "ថ្ងៃនេះអញមានលាភធំណាស់ ជាលាភចំឡែកជាងសព្វថ្ងៃ" ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Tech_student
រឿងគ្រូ និង សិស្ស
មានរឿង ១ ដំណាលថា : មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះ អាផ្លូញ ។ អាផ្លូញ ខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន គ្មានឧបាសក ឧបាសិកាណា រាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេន ឬ និមន្តលោកនោះមកឆាន់ផ្ទះដល់ម្តងឡើយ លោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Kuongheang
គង់ហ៊ាន
កាល​ពី​ព្រេងនាយ មាន​មនុស្ស​ម្នាក់​ឈ្មោះ គង់ មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ នាង​អាំ​, មួយ​ឈ្មោះ នាង​គំ ។ ថ្ងៃមួយ​អ្នក​គង់ នាំ​ប្រពន្ធ​ទាំង​ពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​ទៅ​ស្រុក​នោះ​មាន​ខ្លា​សាហាវ អ្នក​គង់ បណ្តើរ​ប្រពន្ធ​ទាំង​ពីរ​នាក់ ទៅដល់​ព្រៃធំ​មួយ​ជិត​ស្រុក​គេ ព្រៃ​នោះ​តែង​មាន​ខ្លា​ចដេញ​ខាំ​មនុស្ស ក្របី គោ ស៊ី​តែ​រឿ​យៗ ។​
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏
Kgakmoy
រឿង ក្អែក ១ ជាក្អែក ១០
កាលពីព្រេងនាយ មានបុរសពីរនាក់ ម្នាក់ឈ្មោះ អាខិល ម្នាក់ឈ្មោះ អាខូច នៅស្រុក ទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូច ជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍លាក់ បិទភ្ជិតយ៉ាងល្អ មិនឲ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១ ផ្លែប៉ុនចង្កឹះអកកំបោរដង ប៉ុនកដៃ ស្រោមធំវែងមួយលូក ។
បញ្ចូលបណ្ណាល័យខ្ញុំ
សរសេរវាចារណ៏

No comments:

Post a Comment