Saturday, April 6, 2013

រឿង ខ្មៅដៃ និង ជ័រលុប

រឿង ខ្មៅដៃ និង ជ័រលុប 

 ខ្មៅដៃ៖ សូមជ័រលុបអភ័យទោសអោយខ្ញុំផង... 
ជ័រលុប៖ មិត្តមិនបានធ្វើអ្វីខុសអ្វីផង ម៉េចនឹងមានទោសកើត? 
ខ្មៅដៃ៖ ខ្ញុំមានទោសមែនណា៎ ព្រោះខ្ញុំបានធ្វើអោយ ជ័រលុប កកិតរេចរិល ដាច់ដោចខ្លួនអស់។ ពេលណាខ្មៅដៃ សរសេរខុសពេលណា ជ័រលុបក៏ត្រូវទទួលរងទុក្ខ ដាច់ខ្លួនដាច់ប្រាណពេលហ្នឹង។ មិត្តតែងតែយកខ្លួនរ៉ាប់រង ទទួលកំហុសជំនួសខ្ញុំជានិច្ច។ ពេលណារ៉ាប់រងកំហុសកាន់តែច្រើន មិត្តក៏រេចរិលខ្លួនឯង កាន់តែច្រើនពេលហ្នឹងដែរ។ 
 ជ័រលុប៖ នោះជាការពិតមែនហើយ តែមិនអីទេ ខ្ញុំទទួលនាទីនេះបាន ដោយមោទនភាពខ្ពស់បំផុត ព្រោះថា ក្នុងនាមសារជាតិជាជ័រលុប គឺខ្ញុំត្រូវទទួលមុខនាទី សម្រាប់ជួយរ៉ាប់រងកំហុស របស់ខ្មៅដៃ ដូច្នេះទៅហើយ។ កិច្ចការទាំងឡាយ អាចទទួលបាន នូវលទ្ធផលជឿនលឿនល្អប្រសិទ្ធ ក៏ដោយសារ ការមិនអង្គុយមើលបំណាំ និង ដោយសាមគ្គីភាព រវាងគ្នានឹងគ្នា យ៉ាងប្រសើរនេះឯង។ ម៉្យាងទៀត សប្បុរសធម៌ មិនត្រូវការសំណងទេ។ ដូច្នេះ សូមខ្មៅដៃ បន្តការងារ បណ្តុះបញ្ញា តទៅទៀតចុះ ដើម្បីអោយអ្នកអាន បានទទួល ការចេះដឹងពីយើង កាន់តែច្រើនឡើងៗ នឹងអាលបានយកទៅ អនុវត្តន៍ ជាប្រយោជន៍ ដល់ជីវិតរបស់គេ និង ដល់សង្គមជាតិរបស់យើង ទាំងមូល។ 

អ្នកស្រី កែវ ច័ន្ទបូរណ៍
ខ្មៅដៃ៖ សូមជ័រលុបអភ័យទោសអោយខ្ញុំ ផង...

No comments:

Post a Comment