ស្រៈនិស្ស័យ
ស្រៈនិស្ស័យ គឺ
តួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។
បើសរសេរតែរូបវាដាច់តែឯងនោះ
នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។
អា | អិ | អី | អឹ | អឺ | អុ | អូ | អួ |
អើ | អឿ | អៀ | អេ | អែ | អៃ | អោ |
អៅ | អុំ | អំ | អាំ | អះ | អិះ | អុះ |
អេះ | អោះ |
ស្រៈនិស្ស័យមាន ២១ តួតាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ
។ ប៉ុន្តែអស់អ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ
ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។
ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី
អឃោសៈក្តី
ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ
គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ
ទាំ ទះ.... ។
ស្រៈសម្លេងស្មើគ្នា
អៃ=អ័យ អេយ្យ
- កៃ ដៃ ចៃ ហៃ ខៃ
- គៃ លៃ មៃ រៃ វៃ ទៃ
- ច័យ វិស័យ សម័យ អាយុខ័យ
- ន័យ ជ័យ វ័យ ហទ័យ
- អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាធិបតេយ្យ =ធម្មាធិបតៃយ៍
អាំ=អម្ម អ័ម
- កាំ ចាំ ដាំ
- មាំ គាំ លាំ រាំ
- កម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា
- ធម្ម គម្ម
No comments:
Post a Comment