មានតែសេក្ដីក្លាហានទេ ដែលអាចនាំយើងឱ្យដល់គោលដៅបាន
អត្ថបទ
នេះនឹងបង្រៀនអ្នកឱ្យចេះ ពុះពារចំពោះការអៀនខ្មាស
ព្រោះកើតមកជាមនុស្សត្រូវតែមានការអៀនខ្មាស
តែត្រូវអៀនខ្មាសចំពោះតែចំពោះអំពើណាដែលថោកទាបដែលមិនគួរធ្វើ
ដែលសតិសម្បជញ្ញៈហាមឃាត់ ឬ ខ្មាសអៀនចំពោះតែអំពើបាបកម្ម
និងផ្ទុយពីសីលធម៌បានហើយ។
ត្រូវ មាន ចិត្ត ក្លាយហាន ជានិច្ច
មនុស្សជាច្រើនពុំមានការលូតលាត់ក្នុងទ្រព្យសម្បត្តិដោយសារតែ
ពួកគេមានគំនិតអៀនខ្មាសនេះ បានជំរុញអោយគាត់យល់ថា
ជាអំពើថោកទាប របរនេះមិនសមនឹងអញធ្វើ
ឬគិតថាកិច្ចការនេះធ្វើអោយអ្នកដទៃមើលងាយ។ បើគិតដូច្នេះ
គឺយើងនៅមានគំនិតមួយទៀតថា ខ្លួនយើងប្រសើរជាងអ្នកដទៃ
និងប្រសើរជាងមុខរបរនោះទៀត
ហើយគំនិតនេះធ្វើអោយយើងលែងចេះធ្វើអ្វីទាំងអស់
ហើយក៏មិនចង់ធ្វើដែរ វានឹងនាំឱ្យយើងក្លាយជាមនុស្សកោងកាច ឬ
មនុស្សក្រៅសង្គម។
ខ្ញុំបានអានសៀវភៅសរសេរកាលពី ឆ្នាំ១៩៥៥
បាននិយាយអំពីចៅហ្វាយស្រុកម្នាក់ឈ្មោះ យិម សុខុន
ដែលជាមន្ត្រីម្នាក់ឧស្សាហ៍ធ្វើការណាស់
ហើយចូលចិត្តលើកដំកើងខ្លួនអោយសមជានាម៉ឺនរដ្ឋបាលចាត់ចែងកិច្ច
ការជូនរាស្ត្រ ឱ្យមានលទ្ធភាពល្អ នៅ
ក្នុងភូមិគ្រិះរបស់គាត់ដែលមានរដ្ឋការទុកសម្រាប់គាត់
គាត់ធ្វើការពាក់ក្រវ៉ាត់កស្អាតៗ
ហើយមានអង្គរក្សជាទីកោតស្ងប់ស្ងែង។
លុះរំលងបាន១០ឆ្នាំក្រោយមក
គាត់ក្លាយជាបុរសកសិករម្នាក់ម្នាក់ស្លៀកខោខ្លី
អង្គុយលក់កូនជ្រូក នៅផ្សារបាវិត
ព្រោះរដ្ឋការបានបញ្ឈប់គាត់ឱ្យលែងធ្វើការ
នេះមកពីគាត់សុចរិតពេក ហើយគ្រោះថ្នាក់នេះបណ្ដាលមកពី
សត្រូវតាមព្យាបាទ តែគាត់មិនតូចចិត្តអ្វីទេ
ព្រោះកាលគាត់នៅធ្វើការក៏
គាត់ទទួលតែប្រាក់ខែគ្មានបានសន្សំស្អីទេ លុះគេបញ្ឈប់គាត់
គាត់ក៏គ្មានសល់ទ្រព្យសម្បត្តិស្អីឡើយ។
គាត់ប្រាប់ទៀតថាគាត់លែងចង់ធ្វើការងារដ្ឋទៀតហើយ
ព្រោះគ្មានសេរីភាព ហើយមិនជឿនលឿនទេ ជាងនេះទៅទៀតជាជំរកពុករលួយ
ពុតត្បុតគ្រប់បែបយ៉ាង។ គាត់ធ្វើជាអ្នកដាំត្រសក់ ពោតសណ្ដែក
សល់ពេលបន្ថែមក៏ឆ្លៀតរកស៊ីលក់កូនជ្រូកនេះតែម្ដងទៅ។ ទឹក
ចិត្តរបស់គាត់បានបង្ហាញយ៉ាងច្បាស់ថា
គាត់ចង់ធ្វើមុខរបរធំជាងនេះទៅទៀត តែគាត់ចង់បណ្ដុះគំនិត
និងបទពិសោធន៍ជាមួយការងារនេះជាមុនសិន។
លុះរំលងបាន ១ឆ្នាំក្រោយមកទៀត
គាត់មានអារម្មណ៍ថាស្ដាយណាស់ដែលមិនបានធ្វើបែបនេះតាំងពីដើម
មក រវល់តែធ្វើការងាររដ្ឋអស់ ១០ឆ្នាំប្លាយ។
ឥឡូវគាត់បានក្លាយជាអ្នកជំនួញកូនជ្រួកដ៏ធំ លក់ជ្រូកទៅបរទេសផង
និងប្រវាស់កូនជ្រូកជាមួយអ្នកភូមិផង
សព្វថ្ងៃនេះគាត់មានកូនជ្រូកប្រហែល ៥ពាន់ក្បាល។
ប្រវត្តិរបស់គាត់បានធ្វើអោយសុភាសិតបារាំងមួយ តែងតក់ជាប់ក្នុងចិត្តរបស់ខ្ញុំរហូតថា «គ្មានមុខរបរណាដែលផ្ដេសផ្ដាសនោះទេ មានតែមនុស្សទេដែលផ្ដេសផ្ដាស»។ ខ្ញុំសូមបង្ហាញជាចំណាប់អារម្មណ៍ចំពោះមិត្តអ្នកអាន រៀនដើម្បីខ្មែរ ថា «
នៅពេលដែលយើងមានការអៀនខ្មាសក្នុងការប្រកបរបរសុចរិតណាមួយ
យើងនឹងដាច់ពោះស្លាប់ ដូចសត្វកុកដែលមិនព្រមស៊ីត្រីតូចៗ
ព្រោះរងចាំស៊ីតែត្រីធំៗ»៕
No comments:
Post a Comment