មនុស្ស
គ្រប់គ្នាសុទ្ធតែស្គាល់អំពី ឥទ្ធិពលរបស់វា
តែមនុស្សគ្រប់គ្នាក៏តែងយកស្រាមកធ្វើជាភាពសប្បាយ
ការផឹកស្រាមិនខុសទេ
តែស្រាវាធ្វើអោយអ្នកប្ដូរនិស្ស័យរបស់ខ្លួនបាន
ដូចនេះត្រូវចេះគ្រប់គ្រងខ្លួនឯងជាមួយនឹងគ្រឿងស្រវឹង។
ភាពស្រវឹងស្រានាំឱ្យបាត់បង់ វិចារណញ្ញាណ ពន្លិចស្មារតីចងចាំ
បង្កអន្តរាយដល់ខួរក្បាល បន្សោយកម្លាំង កម្ដៅលោហិត
បង្កអោយរបួសផ្នែកខាងក្នុង
និងខាងក្រៅនៃសរីរាង្គដែលមិនអាចព្យាបាលបាន
ហើយក៏ជាបិសាចចំពោះចិត្តរបស់មនុស្ស ជាចោរចំពោះថវិកា
ជាបណ្ដាសារបស់ស្មូម ជាអ្នកបង្កភាពវឹកវរដល់សង្គម
ជាសត្រូវរបស់ភរិយា ជាទុក្ខព្រួយរបស់កុលបុត្រធីតា
ជារូបភាពនៃសត្វពាលម្រឹគ និងជាអំពើសម្លាប់ខ្លួនឯង
អ្នកផឹកដើម្បីសុខភាពអ្នកដទៃ
គឺផឹកបំផ្លាញសុខភាពខ្លួនឯងផ្ទាល់ម្ដង។
ក្នុងឋានៈជាមនុស្ស យើងត្រូវមានស្វ័យគ្រប់គ្រង
ដើម្បីបែងចែករវាងអ្វីដែលល្អ អ្វីដែលអាក្រក់។
ចូរចៀសវាងការប្រើគ្រឿងស្រវឹង គឺសុរា និងមេរៃ
ហើយចូរជួយអ្នកដទៃអោយចៀសវាង អោយបានផុតដូចគ្នា។ ការងារនោះ
នឹងបានជាសេវកិច្ចដ៏ធំធេងបំផុតចំពោះមនុស្សជាតិយើង។
បើសិនជាអ្នកជាមនុស្សចូលចិត្តផឹកស្រា
តែចេះគ្រប់គ្រងខ្លួនឯងនោះជាការប្រសើរ
តែបើអ្នកមិនទាន់ចេះផឹកទេ សូមកុំផឹកអី
ទោះបីជាអ្នកដឹងខ្លួនឯងច្បាស់ជាអាចនឹងគ្រប់គ្រងខ្លួនបានក៏
ដោយចុះ បើសិនជាអាចសូមបោះបង់ចោលតែម្ដងនោះរឹតតែប្រសើរ៕
No comments:
Post a Comment