Wednesday, April 24, 2013

ព្យញ្ជនៈ​គូ

នៅ​ក្នុង​តួ​ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ក្នុង​វគ្គនីមួយៗ តែង​តែ​មាន​ព្យញ្ជនៈ​ជា​គូ​នឹង​គ្នា ដែល​មួយ​មាន​សំឡេង​ អឃោសៈ ហើយ​មួយ​ទៀត​មាន​សំឡេង​ឃោសៈ​ គឺ ៖
ក/ ផ្នែក​អឃោសៈ ៖ ​ គូ​នឹង​ ; ​គូ​នឹង ​ឆ; ​ គូ​នឹង​ ; ត​ គូ​នឹង ​​ថ
ខ/ ផ្នែក​ឃោសៈ ៖ ​ គូ​នឹង​ ឃ; ​គូ​នឹង ​; ​គូ​នឹង​ ; ​គូនិង
ចំពោះ​ព្យញ្ជនៈ​សេស​គូ នៅ​ចុង​វគ្គ​ទាំង​ ៥ ​មាន​ ង, ញ, ណ, ន, ម និង​ព្យញ្ជនៈ​សេស​វគ្គ​ទាំង​៨​តួ ​មាន ៖ យ ​រ ​ល​ វ ​ ស​ ហ ​ឡ​ អ​ នោះ​ពុំ​មាន​គូ​ទេ ។

សិថិល និង​ ធនិត

ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព 
ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​​​​“​​​​ ហ ” មាន​ដូច​ជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊

សំឡេង​ព្យញ្ជនៈ

ព្យញ្ជនៈ ​៣៣ ​តួ​នេះ ចែក​ចេញ​​​សំឡេង​​ជា​ពីរ​ប្រភេទ​គឺ អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ )ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។
ព្យញ្ជនៈ​ប្តូរ​សំឡេង

ដើម្បី ​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​​មូសិកទន្ត ​“ ៉ ” មក​ដាក់សម្លាប់ពី​លើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​មួយ​ចំនួន​បំប្លែង​សំឡេង​ ឲ្យ​ទៅ​ជាឃោសៈ​វិញ ដូច​ជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់​សម្គាល់
អក្សរ ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​មក​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ​​​នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ ក៏​យក(ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច[3] ។
ករណី​ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​​អាច​អនុវត្ត​ក្បួន​ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ចូល​ទូក ។

ស្រៈ​និស្ស័យ

ស្រៈនិស្ស័យ​ គឺ ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ស្រៈ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។
អា អិ អី អឹ អឺ ​អុ អូ អួ
អើ អឿ អៀ អេ អែ អៃ អោ
អៅ អុំ អំ អាំ អះ អិះ អុះ
អេះ អោះ

ស្រៈ​និស្ស័យ​មាន ២១ តួតាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។​ ប៉ុន្តែ​អស់​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។

ស្រៈសម្លេងស្មើគ្នា
អៃ=អ័យ អេយ្យ
  • កៃ ដៃ ចៃ ហៃ ខៃ
  • គៃ លៃ មៃ រៃ វៃ ទៃ
  • ច័យ វិស័យ សម័យ អាយុខ័យ
  • ន័យ ជ័យ វ័យ ហទ័យ
  • អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាធិបតេយ្យ =ធម្មាធិបតៃយ៍
អាំ=អម្ម អ័ម
  • កាំ ចាំ ដាំ
  • មាំ គាំ លាំ រាំ
  • កម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា
  • ធម្ម គម្ម

ស្រៈពេញ​តួ

អា ឧុ
ឩិ៏


អ្នក ​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

ព្យញ្ជនៈ

ព្យញ្ជនៈ​ ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖ 

​ឆ
​ ធ

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites)​ ។

្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖

ក្ក ខ្ខ គ្គ ឃ្ឃ ង្ង
ច្ច ​ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ
ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ
ត្ត ថ្ថ ទ្ទ ​ធ្ធ ន្ន
ប្ប ផ្ផ ព្ព ភ្ភ ម្ម
យ្យ រ្រ ល្ល វ្វ ស្ស
ហ្ហ អ្អ
មុខងាររបស់ព្យញ្ជនៈ
  • ជាព្យញ្ជនៈដើម
  • កាត់ ខាន គាស់ ឃើញ, ក ខ គ ឃ​ ជាព្យញ្ជនៈដើម
  • ជាព្យញ្ជនៈសង្កត់
  • កាត់ ខាន គាស់ ឃើញ, ត​ ន ស ញ ជាព្យញ្ជនៈសង្កត់

Saturday, April 6, 2013

រឿង ខ្មៅដៃ និង ជ័រលុប

រឿង ខ្មៅដៃ និង ជ័រលុប 

 ខ្មៅដៃ៖ សូមជ័រលុបអភ័យទោសអោយខ្ញុំផង... 
ជ័រលុប៖ មិត្តមិនបានធ្វើអ្វីខុសអ្វីផង ម៉េចនឹងមានទោសកើត? 
ខ្មៅដៃ៖ ខ្ញុំមានទោសមែនណា៎ ព្រោះខ្ញុំបានធ្វើអោយ ជ័រលុប កកិតរេចរិល ដាច់ដោចខ្លួនអស់។ ពេលណាខ្មៅដៃ សរសេរខុសពេលណា ជ័រលុបក៏ត្រូវទទួលរងទុក្ខ ដាច់ខ្លួនដាច់ប្រាណពេលហ្នឹង។ មិត្តតែងតែយកខ្លួនរ៉ាប់រង ទទួលកំហុសជំនួសខ្ញុំជានិច្ច។ ពេលណារ៉ាប់រងកំហុសកាន់តែច្រើន មិត្តក៏រេចរិលខ្លួនឯង កាន់តែច្រើនពេលហ្នឹងដែរ។ 
 ជ័រលុប៖ នោះជាការពិតមែនហើយ តែមិនអីទេ ខ្ញុំទទួលនាទីនេះបាន ដោយមោទនភាពខ្ពស់បំផុត ព្រោះថា ក្នុងនាមសារជាតិជាជ័រលុប គឺខ្ញុំត្រូវទទួលមុខនាទី សម្រាប់ជួយរ៉ាប់រងកំហុស របស់ខ្មៅដៃ ដូច្នេះទៅហើយ។ កិច្ចការទាំងឡាយ អាចទទួលបាន នូវលទ្ធផលជឿនលឿនល្អប្រសិទ្ធ ក៏ដោយសារ ការមិនអង្គុយមើលបំណាំ និង ដោយសាមគ្គីភាព រវាងគ្នានឹងគ្នា យ៉ាងប្រសើរនេះឯង។ ម៉្យាងទៀត សប្បុរសធម៌ មិនត្រូវការសំណងទេ។ ដូច្នេះ សូមខ្មៅដៃ បន្តការងារ បណ្តុះបញ្ញា តទៅទៀតចុះ ដើម្បីអោយអ្នកអាន បានទទួល ការចេះដឹងពីយើង កាន់តែច្រើនឡើងៗ នឹងអាលបានយកទៅ អនុវត្តន៍ ជាប្រយោជន៍ ដល់ជីវិតរបស់គេ និង ដល់សង្គមជាតិរបស់យើង ទាំងមូល។ 

អ្នកស្រី កែវ ច័ន្ទបូរណ៍
ខ្មៅដៃ៖ សូមជ័រលុបអភ័យទោសអោយខ្ញុំ ផង...
ជ័រលុប៖ មិត្តមិនបានធ្វើអ្វីខុសអ្វីផង ម៉េចនឹងមានទោសកើត?
ខ្មៅដៃ៖ ខ្ញុំមានទោសមែនណា៎ ព្រោះខ្ញុំបានធ្វើអោយ ជ័រលុប កកិតរេចរិល ដាច់ដោចខ្លួនអស់។ ពេលណាខ្មៅដៃ សរសេរខុសពេលណា ជ័រលុបក៏ត្រូវទទួលរងទុក្ខ ដាច់ខ្លួនដាច់ប្រាណពេលហ្នឹង។ មិត្តតែងតែយកខ្លួនរ៉ាប់រង ទទួលកំហុសជំនួសខ្ញុំជានិច្ច។ ពេលណារ៉ាប់រងកំហុសកាន់តែច្រើន មិត្តក៏រេចរិលខ្លួនឯង កាន់តែច្រើនពេលហ្នឹងដែរ។
ជ័រលុប៖ នោះជាការពិតមែនហើយ តែមិនអីទេ ខ្ញុំទទួលនាទីនេះបាន ដោយមោទនភាពខ្ពស់បំផុត ព្រោះថា ក្នុងនាមសារជាតិជាជ័រលុប គឺខ្ញុំត្រូវទទួលមុខនាទី សម្រាប់ជួយរ៉ាប់រងកំហុស របស់ខ្មៅដៃ ដូច្នេះទៅហើយ។ កិច្ចការទាំងឡាយ អាចទទួលបាន នូវលទ្ធផលជឿនលឿនល្អប្រសិទ្ធ ក៏ដោយសារ ការមិនអង្គុយមើលបំណាំ និង ដោយសាមគ្គីភាព រវាងគ្នានឹងគ្នា យ៉ាងប្រសើរនេះឯង។ ម៉្យាងទៀត សប្បុរសធម៌ មិនត្រូវការសំណងទេ។ ដូច្នេះ សូមខ្មៅដៃ បន្តការងារ បណ្តុះបញ្ញា តទៅទៀតចុះ ដើម្បីអោយអ្នកអាន បានទទួល ការចេះដឹងពីយើង កាន់តែច្រើនឡើងៗ នឹងអាលបានយកទៅ អនុវត្តន៍ ជាប្រយោជន៍ ដល់ជីវិតរបស់គេ និង ដល់សង្គមជាតិរបស់យើង ទាំងមូល។