Monday, February 18, 2013

ប្រព័ន្ធព្រះអាទិត្យ

                ប្រព័ន្ធព្រះអាទិត្យ (Système Solaire) ជាប្រព័ន្ធមួយប្រភេទដែលគេហៅថា ប្រព័ន្ធភព (Système Planétaire)។ ប្រព័ន្ធព្រះអាទិត្យផ្សំឡើងដោយ ផ្កាយចំនួនមួយ(ព្រះអាទិត្យ), និង វត្ថុវេហា​នានា ដែលគោចរជុំវិញព្រះអាទិត្យ៖ ភពទាំង ៨ និង អង្គរណបធម្មជាតិ (Satallites Naturels) របស់ភព ទាំងនោះដែលគេស្គាល់ចំនួន ១៦៥ អង្គ និង មានចុល្លអង្គរាប់លានទៀត៖ តារាសណ្ឋាន (Astéroïdes), វត្ថុកក (Corps Glacés), ផ្កាយដុះកន្ទុយ (Comètes), ម៉េតេអូរីតត៍ (Météorites), ធូលីអន្តរភព (Poussière ​Interplanétaire)។ ​​​ធាតុផ្សំនៃប្រព័ន្ធព្រះអាទិត្យទាំងអស់នេះត្រូវបានកកើត​ឡើងមកពី​ការ​រលាយពពកនៃម៉ូឡេគុលយក្សមួយ (Géant Nuage Moléculaire) កាលពី ៤៦ ពាន់លានឆ្នាំមុន (៤៦ ០០០ ០០០ ០០០)។ ម៉ាសមួយភាគធំរបស់ប្រព័ន្ធព្រះអាទិត្យគឺជាម៉ាសរបស់តារាព្រះអាទិត្យ។ ម៉ាសនៃវត្ថុទាំងអស់របស់ប្រព័ន្ធព្រះអាទិត្យគឺមួយចំណែកធំស្ទើរតែទាំងអស់ជាម៉ាសរបស់វត្ថុមួយចំនួនដែលសុទ្ធសឹងតែជាភពឯកោ (Planètes Solitaires) សុទ្ធសាធចំនួន ៨ ដែលគោចរជុំវិញព្រះអាទិត្យ។ គន្លងគោចររបស់ភពទាំង ៨ នេះមានរាងស្ទើរតែជារង្វង់ពេញលេញ ហើយឋិតក្នុងប្លង់ជាឌីសក៍ស្ទើរតែរាបស្មើ​ដែលគេហៅ​ឌីសក៍នេះថាជា ប្លង់អេលីបទីគ (Plan Eliptique)។ ក្នុងចំណោមភពទាំង ៨ នេះ, មានភពចំនួន ៤ ដែលតូចៗហើយឋិតនៅជិតព្រះអាទិត្យ (ពួកភពក្នុង Planètes Internes)។ បើរាប់ពីក្នុងទៅក្រៅ (ពីភពដែលជិតព្រះអាទិត្យជាងគេ) គឺ មាន ភព Mercure, ភព Vénus, ភព ផែនដី (Terre), ភព Mars។ បើគូរអោយស្រួលយល់, ប្រព័ន្ធព្រះអាទិត្យផ្សំឡើងដោយ៖ -ព្រះអាទិត្យ ដែលជាផ្កាយ (Etoile) មិនមែនជាភព (Planète) ទេ។ -ភពក្នុងរបស់ផែនដី (Planètes Telluriques Internes) ទាំង ៤ -ខ្សែអាស្តេរ៉ូអ៊ីតព័ទ្ធ (Ceinture d'astéroïdes) ដែលក្នុងនោះមាន អង្គសិលាតូចៗ (Petits Corps Rocheux), មហាឧស្ម័នក្រៅ (Géants Gazeux Externes) ទាំង ៤ (មិនមែនជាភពក្នុងរបស់ផែនដីទេ) -ខ្សែអាស្តេរ៉ូអ៊ីតព័ទ្ធទី២ដែលគេហៅថា ខ្សែព័ទ្ធ Kuiper (Ceinture de Kuiper) ដែលផ្សំដោយវត្ថុកក។ ហួសពីខ្សែព័ទ្ធ Kuiper នេះទៅគឺមាន ឌីសក៍នៃបំណែកវត្ថុ (Disc des objets épars/ DOE) ដែលសំនួនមួយនេះគេដាក់តាមទ្រឹស្តីលើកឡើងដោយលោក Jan Oort គឺ ពពកអ៊ូត (Nuage d'Oort)។ ហួសពីនេះទៅទៀតមាន អេល្យូប៉ូស (Héliopause) ដែលជាលីមីតរបស់ប្រព័ទ្ធព្រះអាទិត្យ​ដោយសំអាងទៅលើការថយចុះនូវបរិមាណរបស់ ខ្យល់ព្រះអាទិត្យ (Vents Solaires) នៅត្រឹមនេះ (ដែលនៅត្រឹមនេះ ខ្យល់កាឡាក់ទីគ (Vents Galactiques) មានបរិមាណច្រើនជា ខ្យល់ព្រះអាទិត្យ)។ បើគេរាប់ភពទាំង ៨ នៃតាមលំដាប់ចំងាយពីជិតទៅឆ្ងាយ (ពីក្នុងទៅក្រៅ) ធៀបនឹងព្រះអាទិត្យ​នោះគេបាន៖ Mercure, Vénus, ភពផែនដី, Mars, Jupiter, Saturne, Uranus, Neptune។ ឧបនីយកម្មឈ្មោះភពទាំងនេះជាភាសាខ្មែរអាចធ្វើទៅបាន ត្រឹមថាឈ្មោះជាខ្មែរមិនស្រប​តាមបទ​ដ្ឋាននានាជាតិដែលគេទទួលស្គាល់ជាទួទៅ។ ក្នុងចំណោមភពទាំង ៨ មានភពចំនួន ៦ ដែលមាន អង្គរណប (Satallites) គោចរជុំវិញពួកវា។ ចំណែកភពក្រៅនីមួយៗមាននូវ កងភព (Anneau Planétaire) មួយព័ទ្ធជុំវិញដែលផ្សំដោយធូលី និង កំទេចកំទីដទៃទៀត។ លើកលែងតែភពផែនដីមួយ, ភពដទៃទៀត​ (ភពទាំង ៧ ទៀត) គឺត្រូវបានគេដាក់ឈ្មោះតាម ទេវបុត្រ និង ទេពធីតា នានាដែល​មានក្នុង និម្មិតកថារ៉ូម៉ាំង និង ក្រិចទាំងអស់។ នៅពាក់កណ្ដាលឆ្នាំ ២០០៨ អង្គធាតុតូចៗបួន ត្រូវបានគេចាត់ចូលក្នុងថ្នាក់ កូនភព (dwarfplanets) ។ កូនភព ទាំងបួននោះគឺ៖ សឺរេស (Ceres) ស្ថិតនៅក្នុងខ្សែក្រវាត់ផ្កាយព្រះគ្រោះ និងកូនភពបីទៀតមាន ភ្លុយតុង (Pluto) (នព្វគ្រោះ) ម៉ាគីម៉ាគី (Makemake) និង អៀរីស (Eris) ដែលគោចរជុំវិញព្រះអាទិត្យ នៅក្រៅភពណិបទូន ផ្កាយព្រះគ្រោះ រិសថា (Vesta)។ ភពចំនួនប្រាំមួយ និងកូនភពពីរទៀត ត្រូវបានវិលជុំវិញដោយតារារណបធម្មជាតិ ដែលគេឱ្យឈ្មោះថា ព្រះចន្ទ (Moons) បន្ទាប់ពី ព្រះចន្ទរបស់ផែនដី ព្រះចន្ទនៃភពខាងក្រៅ ត្រូវបានហ៊ុមព័ន្ធជុំវិញជារង្វង់ ដោយធូលី និងភាគល្អិតផ្សេងទៀត។ មណ្ឌលនៃប្រព័ន្ធព្រះអាទិត្យ មណ្ឌល តាមធម្មតា គេចែកប្រព័ន្ធព្រះអាទិត្យ ទៅជាមណ្ឌល។ មណ្ឌលខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ រួមបញ្ចូលភពរឹងបួន និងខ្សែក្រវាត់ផ្កាយព្រះគ្រោះ ហើយមណ្ឌលខាងក្រៅ សំដៅលើអ្វីទាំងអស់ ដែលស្ថិតនៅក្រៅខ្សែក្រវាត់ផ្កាយព្រះគ្រោះ។ ចាប់តាំងពីការរកឃើញខ្សែក្រវាត់ខាយព័រនៅក្រៅ ភពណិបទូន គេបានកំណត់យកភពឧស្ម័នយក្សទាំងបួនជាមណ្ឌលកណ្ដាល។ ភព កូនភព និងរូបធាតុតូចៗ នៅខែសីហា ២០០៦ សហភាពតារាសាស្ត្រអន្តរជាតិ (International Astronomical Union) បានកំណត់និយមន័យនៃភព ជាដំបូង ដោយសារការរកឃើញចក្រវាលថ្មីមួយទៀតឈ្មោះ អៀរីស ហើយការពិភាក្សាជាបន្តបន្ទាប់ គឺស្ដីពីការចាត់ថ្នាក់របស់វា។ តាមនិយមន័យនេះ គេបានចែកវត្ថុធាតុ ដែលគោចរជុំវិញព្រះអាទិត្យ ជាបីថ្នាក់ផ្សេងគ្នាគឺ៖ ភព កូនភព និងរូបធាតុតូចៗនៃប្រព័ន្ធព្រះអាទិត្យ។ ភពគឺជាអង្គធាតុទាំងឡាយណា ដែលគោចរជុំវិញ​ព្រះអាទិត្យ មានម៉ាសគ្រប់គ្រាន់ ដើម្បីឱ្យខ្លួនវាមានរាងជាស្វ៊ែរ ហើយអាចសម្អាតវត្ថុតូចៗដែលស្ថិតនៅជិតគន្លងគោចររបស់ខ្លួន។ ដោយផ្អែកតាមនិយមន័យនេះ ប្រព័ន្ធព្រះអាទិត្យ មានភពចំនួនប្រាំបី ដែលត្រូវបានគេស្គាល់គឺ៖ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។ ភ្លុយតុង ត្រូវបានបាត់​បង់ឋានៈជាភព ដោយសារតែវាមិនបានសម្អាតវត្ថុធាតុផ្សេងក្នុងខ្សែក្រវាត់ខាយព័រ ដែលស្ថិតនៅជិតគន្លងរបស់ខ្លួនឡើយ។ កូនភពគឺជាអង្គធាតុទាំងឡាយណា ដែលគោចរជុំវិញ​ព្រះអាទិត្យ មានម៉ាសធំគ្រប់គ្រាន់ធៀបនឹងវត្ថុនៅជុំវិញដោយទំនាញរបស់វា តែមិនអាចសម្អាតវត្ថុ​ធាតុ​​ផ្សេងដែលនៅជិតគន្លងរបស់ខ្លួនបាន ដូចភពឡើយ និងពុំមែនជាតារារណប។ តាមនិយមន័យ​នេះ ក្នុងប្រព័ន្ធព្រះអាទិត្យ មានកូនភពចំនួនបួន ដែលត្រូវបានគេស្គាល់គឺ៖ សឺរេស ភ្លុយតុង ម៉េកម៉េក និងអៀរីស ។ អង្គធាតុផ្សេងទៀត ទំនងជាអាចចាត់ចូលទៅក្នុងថ្នាក់ជា​កូនភពដែរនោះ​មាន៖ សេដណា (Sedna) អ៊រគុស (Orcus) និង កៅអា (Quaoar) ។ កូនភព ដែលវិលជុំវិញ មណ្ឌលត្រង់-ណិបទូនាន (the trans-Neptunian) ហៅថា ភ្លុយតូអ៊ីដ (Plutoids) ។ ក្រៅពីនេះ អង្គធាតុដទៃទៀតដែលវិញជុំវិញព្រះអាទិត្យ ហៅថា រូបធាតុតូចៗនៃប្រព័ន្ធព្រះអាទិត្យ។ ឧស្ម័ន ថ្ម និងទឹកកក តារាវិទូជាច្រើន បានកំណត់ពាក្យស័ព្ទ៖ ឧស្ម័ន ថ្ម និង ទឹកកក ដើម្បីពណ៌នាថ្នាក់នៃវត្ថុធាតុជាច្រើន ដែលបានរកឃើញនៅក្នុងលំហ។ ឧស្ម័ន គឺជារូបធាតុដែលចំណុចរលាយទាប ដូចជា៖ អាតូមអ៊ីដ្រូសែន (H) អេល្យូម (He) និង ឧស្ម័នកម្រ (Noble) ។ ទឹកកក មានដូចជា៖ ទឹក (H2O: water) មេតាន (CH4: methane) អាម៉ូញ៉ាក់ (NH3: ammonia) និង កាបូនឌីអុកស៊ីត (CO2: carbon dioxide) ដែលមានចំណុចរលាយរហូតដល់ ២00-៣00 អង្សាកែវិន (Kevin) ។ ការផ្លាស់ប្ដូរថ្នាក់ពាក្យស័ព្ទ ទាំងនេះតាងដោយការប្រមូល​ផ្ដុំសារធាតុ ដែលមានចំណុចរំពុះ ទាប (ក្រោម ២០០-៣០០ អង្សាកែវិន) រួមមាន ទឹកកក និង ឧស្ម័ន អាស្រ័យទៅនឹងសីតុណ្ហភាព។ ការផ្លាស់ប្ដូរនេះ អាចជា ទឹកកក វត្ថុរាវ និង ឧស្ម័ន ដែលត្រូវបានគេប្រទះនៅកន្លែងជាច្រើននៃប្រព័ន្ធព្រះអាទិត្យ។ ថ្ម (rock) ត្រូវបានគេប្រើដើម្បី ពណ៌នាពីរូបធាតុ ដែលមានចំណុចរលាយខ្ពស់ (លើសពី ៥០០ អង្សាកែវិន) ដែលជាធាតុផ្សំច្រើនបំផុតនៃភពរឹង ដូចជាស៊ីលីកាត (Si2O: silicates) ជាដើម។ ខ្នាតតារាសាស្ត្រ (Astronomical unit) តារាវិទូ តែងតែវាស់ចម្ងាយដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយគិតជាខ្នាត​តារាសាស្ត្រ (AU) ។ ១ ខ្នាតតារាសាស្ត្រ គឺកំណត់យកចម្ងាយមធ្យម​ពីផែនដីទៅ​ព្រះអាទិត្យ ដោយ 1 AU = 149,598,000 km (92,956,000 mi) ។ ភ្លុយតុង មានចម្ងាយប្រហែល 38 AU ពីព្រះអាទិត្យ ខណៈដែល ភពព្រហស្បតិ៍ មានចម្ងាយ 5.2 AU ។ មួយឆ្នាំពន្លឺ (light-year) មាន 63,240 AU ។ ព្រះអាទិត្យ Solar System Summary ព្រះអាទិត្យ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស (កេតុ) ភពណិបទូន (រាហូ) ភពផែនដី ភពសុក្រ ភពអង្គារ Ganymede Titan ភពពុធ Callisto Io ភពព្រះចន្ទ Europa Triton Titania Rhea Oberon Iapetus Umbriel Ariel Dione Tethys Vesta Enceladus Miranda Proteus Mimas Hyperion Phoebe Janus Amalthea Epimetheus Prometheus 

ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ និង ផែនដី 

 ១- ផ្កាយនីមួយៗ ដែលយើងមើលឃើញនៅលើមេឃនៅពេលយប់នោះ វាស្ថិតឆ្ថាយពីគ្នាជាមធ្យម ២០ ម៉ៃ ដែលស្មើនឹង ៣២.១៨៦៨៨គីឡូម៉ែត្រ ។ 
២- ផែនដីមានទម្ងន់ប្រមាន ៥.៩៧២.០០០.០០០.០០០.០០០.០០០.០០០ តោន (៥៩៧២+ ១៨សូន្យ ឬស្មើនឹង0 ៥៩៧២ លាន លាន លាន តោន) ។ 
៣- នៅក្នុងពិភពផ្កាយ មានបណ្តុំរាប់រយលានកោដិ ហើយបណ្តុំផ្កាយនីមួយៗ មានផ្កាយរាប់កោដិនៅក្នុងនោះ ។ 
៤- ប្រសិនបើអ្នកជិកអណ្តូងមួយរហូតដល់ចំណុចកណ្តាលផែនដី រួចទម្លាក់ដុំឥដ្ឋមួយចូលតាមអណ្តួងនោះ នោះវា នឹងត្រូវ ចំណាយពេល ៤៥ នាទី ទើបធ្លាក់ដល់បាតអណ្តូង ព្រោះវាមានចម្ងាយ ប្រមាណ ៤.០០០ ម៉ៃ ដែលស្មើនឹង ៦.៤៣៧, ៣៧៦ គីឡូម៉ែត្រ ។ 
៥- ចម្ងាយជាមធ្យម ពី ផែនដី ទៅព្រះច័ន្ទ មានប្រមាណ ២៣៨.៩០០ ម៉ៃ ដែលស្មើនឹង ៣៨៤.៤០០ គីឡូម៉ែត្រ ។ 
៦- ចម្ងាយជាមធ្យម ពី ផែនដី ទៅព្រះច័ន្ទ មានប្រមាណ ៩៣.០២០.០០០ ម៉ៃ ដែលស្មើនឹង ១៤៩.៦៦៩.១៨០ គីឡូម៉ែត្រ ។ 
៧- ផែនដី មានអាយុប្រមាណ ៤,៥៤ កោដ្ឋឆ្នាំហើយ ។ 
៨- ផែនដី ធ្វើការរង្វិលជុំវិញ ព្រះអាទិត្យ ក្នុង ល្បឿន ១០៧.៣០០ គីឡូម៉ែត្រ ក្នុង មួយម៉ោង (៦៧.០៦២ ម៉ៃ ក្នុង មួយម៉ោង) ឬស្មើនឹង ៣០ គីឡូម៉ែត្រក្នុង មួយវិនាទី (១៨.៤ ម៉ៃ ក្នុង មួយវិនាទី) ។ ៩- ផែនដី ត្រូវចំណាយពេល ២៣ ម៉ោង ៥៦ នាទី និង ៤ វិនាទី ដើម្បីវិញជុំវិញខ្លួនឯង បាន ៣៦០ ដឺហ្គ្រេ ។ ១០- ផែនដី ត្រូវចំណាយពេល ៣៦៥,២៤២២ ថ្ងៃដើម្បីវិញជុំវិញ ព្រះអាទិត្យ ។

No comments:

Post a Comment