លោកស្រីហ្គោលដា មែ
ភ្នំពេញ:
លោកស្រី ហ្គោលដា មែ (Golda Meir)
មានឈ្មោះដើមថា ហ្គោលដា មេយើសុន (Golda Meyerson) កើតនៅថ្ងៃទី០៣
ខែឧសភា ឆ្នាំ១៨៩៨- ស្លាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៧៨។ លោកស្រី
ជាគ្រូបង្រៀន និងជាអ្នកនយោបាយដែលបានក្លាយទៅជានាយករដ្ឋមន្ត្រីទី៤
នៃរដ្ឋអ៊ីស្រាអែល។
លោកស្រី ហ្គោលដា មែ
ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល នៅថ្ងៃទី១៧
ខែមីនា ឆ្នាំ១៩៦៩
បន្ទាប់ពីបានបម្រើការជារដ្ឋមន្ត្រីក្រសួងការងារនិងក្រសួងការបរទេស។
លោកស្រីជាស្ត្រីអ៊ីស្រាអែលទីមួយ និងជាស្ត្រីទីបីនៅលើពិភពលោក
ដែលកាន់តំណែងនាយករដ្ឋមន្ត្រី ។
លោកស្រីត្រូវបានគេពិពណ៌នាថាជា“នារីដែក”
នៃនយោបាយអ៊ីស្រាអែលជាច្រើនឆ្នាំ
មុននឹងពាក្យនេះត្រូវបានគេហៅនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស
លោកស្រីម៉ាហ្គារ៉េត ថាច់ឆឺរ (Margaret Thatcher)។
អតីតនាយករដ្ឋមន្ត្រី លោកដេវីដ បេន ហ្គួរៀន (David Ben-Gurion)
ធ្លាប់ហៅលោកស្រី មែ ថាជា“មនុស្សល្អបំផុតក្នុងរដ្ឋាភិបាល”។
លោកស្រីត្រូវបានគេពិពណ៌នាថាជាជីដូនសក់ខ្លីពណ៌ប្រផេះ
និយាយដោយស្មោះត្រង់ និងមានឆន្ទៈមុតមាំសម្រាប់ប្រជាជនជ្វីហ្វ។
ក្នុងឆ្នាំ១៩៧៤, បន្ទាប់ពីបញ្ចប់នៃសង្គ្រាម Yom Kippur
លោកស្រីហ្គោលដា មែ បានលាលែងពីនាយករដ្ឋមន្ត្រី។
លោកស្រីបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៨។
...ក្រោយពីការស្លាប់ភ្លាមៗរបស់លោកឡេវី អេសខូល (Levi Eshkol)
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៦៩, គណបក្សបានជ្រើសរើសលោកស្រី មែ
ជាអ្នកស្នងតំណែង។ លោកស្រីហ្គោលដា មែ ដែលពេលនោះមានអាយុ៧១ឆ្នាំ
មិនបានចូលនិវត្តន៍ទេ
។លោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៦៩
រហូតដល់ឆ្នាំ១៩៧៤។
លោកស្រីមែ
បានរក្សាទុកនូវរដ្ឋាភិបាលចម្រុះដែលបានបង្កើតក្នុងឆ្នាំ១៩៦៧
បន្ទាប់ពីសង្គ្រាម៦ថ្ងៃ ដែលនៅក្នុងនោះគណបក្ស Mapai
បានរួមបញ្ចូលជាមួយគណបក្សពីរផ្សេងទៀតគឺគណបក្ស Rafi និងគណបក្ស Ahdut
HaAvoda ដើម្បីបង្កើតជាគណបក្សពលករអ៊ីស្រាអែល។
ក្នុងឆ្នាំ១៩៦៩ និងដើមទសវត្សរ៍ឆ្នាំ១៩៧០
លោកស្រីបានជួបជាមួយមេដឹកនាំពិភពលោកជាច្រើន
ដើម្បីលើកកម្ពស់ចក្ខុវិស័យនៃសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា,
រួមមានលោករីឆាដ នីសុន (Richard Nixon) ប្រធានាធីបតីអាមេរិក
នៅឆ្នាំ១៩៦៩, លោកនីកូឡែ សេអូសេស្គូ (Nicolae Ceaușescu)
ប្រធានាធិបតី រ៉ូម៉ានី នៅឆ្នាំ១៩៧២ និងមេដឹកនាំសាសនាកាតូលិក
សម្តេចប៉ាបប៉ូលទី៦ (Pope Paul VI) នៅឆ្នាំ១៩៧៣ ។
ក្នុងឆ្នាំ១៩៧៣
លោកស្រីបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ខាងលិច
គឺលោកវីលលី ប្រ៊េនដ្ត៍ ( Willy Brandt) មកប្រទេសអ៊ីស្រាអែល។
ក្នុងខែសីហា ឆ្នាំ១៩៧០ លោកស្រីហ្គោលដា មែ
បានទទួលយកគំនិតផ្តួចផ្តើមសន្តិភាពមួយរបស់អាមេរិក
ដែលអំពាវនាវឲ្យបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ
ហើយអ៊ីស្រាអែលបានសន្យាដកកងទ័ពដើម្បី“សង្គ្រោះ
និងទទួលស្គាល់ព្រំដែន”
ក្នុងគម្រោងការនៃកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយមួយ។ គណបក្ស Gahal
បានចាកចេញពីរដ្ឋាភិបាលឯកភាពជាតិដើម្បីប្រឆាំងតវ៉ា,
ប៉ុន្តែលោកស្រី ហ្គោលដា មែ
បានបន្តដឹកនាំរដ្ឋាភិបាលចម្រុះដែលនៅសល់។
នៅថ្ងៃទី៨ខែធ្នូ ឆ្នាំ១៩៧៨ លោកស្រីមែ
បានស្លាប់ដោយសារជំងឺមហារីកនាទីក្រុងហ៊្សេរុយសាឡិម (Jerusalem)
នៅអាយុ៨០ឆ្នាំ ។ ៤ថ្ងៃក្រោយមក នៅថ្ងៃទី១២ខែធ្នូ
សពលោកស្រីមែត្រូវបានគេបញ្ចុះនៅលើភ្នំ Herzl នៅក្នុងទីក្រុង
ហ៊្សេរុយសាឡិម(Jerusalem) ។
នៅឆ្នាំ១៩៧៥ លោកស្រីហ្គោលដា
មែ
ទទួលបានពានរង្វាន់អ៊ីស្រាអែលចំពោះការផ្តល់វិភាគទានដល់សង្គមនិង
រដ្ឋអ៊ីស្រាអែល ។ នៅឆ្នាំ១៩៧៤
លោកស្រីត្រូវបានផ្តល់កិត្តិយសជាមាតាពិភពលោកដោយក្រុមហ៊ុន American
Mothers, Inc ៕ S
No comments:
Post a Comment